Connect with us

លោក តាវ៉ិចទ័រ បដិសេធចំពោះបណ្តាញផ្សព្វផ្សាយមួយចំនួនដែលបានចេញផ្សាយថា “នីឡា” កូនស្រីរបស់គាត់ពាក់គ្រឿងអលង្ការមាសពេជ្រតម្លៃរាប់មឺុនដុល្លារ

ភ្នំពេញ៖ ថ្មីៗនេះ មានបណ្តាញផ្សព្វផ្សាយព័ត៌មានជាច្រើនបានចុះផ្សាយថា កញ្ញា នីឡា កូនស្រីរបស់លោក តាវ៉ិចទ័រ ដែលជាផលិតករ ដឹកនាំក្រុមកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV បានចេញផ្សាយដូច្នេះថា “កញ្ញា នីឡា ពាក់គ្រឿងអលង្ការមាសពេជ្រសុទ្ធតែតម្លៃរាប់ម៉ឺនដុល្លារ ពេលចេញទៅណាម្តង ខ្លះទៀតបាននិយាយថា នីឡា មានគូស្នេហ៍ជូនកាដូពេជ្ររាប់ម៉ឺនដុល្លារទៀតផង” ទាំងអស់នេះបានធ្វើឱ្យ លោកឪពុករបស់កញ្ញា នីឡា ប្រតិកម្មយ៉ាងខ្លាំងចំពោះបណ្តាញព័ត៌មួយចំនួនដែលបានបំផ្លើសខុសពីការពិតទាំងស្រុងតែម្តង។

ក្រុមការងារ MYTV Plus ក៏បានសុំការបញ្ជាក់ពី លោក តាវ៉ិចទ័រ នៅមុននេះបន្តិច លោក តាវ៉ិចទ័រ បាននិយាយប្រាប់មកក្រុមការងារ MYTV Plus ភ្លាមៗវិញដោយបាននិយាយដូច្នេះថា “ខ្ញុំសូមឱ្យបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងឡាយណាដែលបានចុះផ្សាយថា កូនស្រីខ្ញុំពាក់គ្រឿងអលង្ការពេជ្រដែលមានតម្លៃរាប់ម៉ឺនដុល្លារ ទាំងអស់នេះមិនមែនជាការពិតនោះទេ សព្វថ្ងៃនេះគឺប្រពន្ធរបស់ខ្ញុំ ត្រូវជាម្តាយរបស់ នីឡា ទិញពីផ្សារអូរឬស្សីនោះទេ ហើយតម្លៃត្រឹមតែ ៩០ដុល្លារ តែប៉ុណ្ណោះ វាជាគ្រឿងកាឡៃនោះទេ មិនមែនពេជ្រមែនទែនទេ”។

លោក តាវ៉ិចទ័រ បានបន្ថែមថា គាត់មិនមានលុយឯណាទៅទិញពេជ្រជូនកូននោះទេ គាត់មានតែទិញពីផ្សារអូរឬស្សី សម្រាប់ជូនកូនគាត់ពេលចេញទៅកម្មវិធីកាត់សក់ ឬច្រៀងក្នុងពិធីមង្គលការម្តងៗតែប៉ុណ្ណោះ។ ចំពោះការចុះផ្សាយបែបនេះបានធ្វើឱ្យប៉ះពាល់ដល់សុខសុវត្ថិភាពកូនស្រីរបស់ខ្ញុំ ដូចនេះសូមមេត្តាបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងឡាយដែលបានចុះផ្សាយពីកូនស្រីខ្ញុំ សូមកុំបន្តទៀតអី បើមិនច្បាស់ពីម្ចាស់សាមីខ្លួនសូមកុំផ្សាយ។

ជាចុងក្រោយ លោក តាវ៉ិចទ័រ ក៏សូមអរគុណដល់ពុកម៉ែដែលបានស្រឡាញ់ និងគាំទ្រដល់កូនស្រីរបស់ខ្ញុំ ហើយក៏អធ្យាស្រ័យផងដែរ រាល់ពាក្យពេចន៍សម្តីរបស់ខ្ញុំ បើមានការខុសឆ្គងយ៉ាងណា សូមមេត្តាអភ័យទោសផង៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com