Connect with us

គ្រូបង្វឹក Paris Saint-Germain ថា មិនខ្លាចនៃការចាកចេញរបស់ខ្សែប្រយុទ្ធ Kylian Mbappe នោះទេ

បារាំង៖ គ្រូបង្វឹកក្រុម Paris Saint-Germain លោក Tomas Tuchel ត្រូវបានឃើញថា មានទំនាស់ពាក្យសម្ដីបន្តិចបន្តួចជាមួយខ្សែប្រយុទ្ធ Kylian Mbappe ក្នុងជ័យជម្នះ ៥-០ ទៅលើក្លិប Montpellier កាលពីថ្ងៃសៅរ៍កន្លងទៅ។
ក្នុងនោះដែរ គេក៏បានឃើញ Mbappe ប្រតិកម្មដោយមិនសប្បាយចិត្ត ដែលត្រូវបានប្តូរចេញនៅនាទីទី៦៨ នៅក្នុងកីឡដ្ឋាន Parc des Princes ហើយអ្នកទាំងពីរ ក៏បានទាស់ពាក្យសម្តីនៅពេលដែលគាត់បានចេញពីទីលាន។

លោក Tuchel បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីពេលថ្មីៗនេះថា៖ “វាមិនមានអ្វីនោះទេរវាង Mbappe និងខ្ញុំ។ ខ្ញុំដឹងថា គាត់មិនចង់ប្ដូរចេញនោះទេ។ វាជារឿងធម្មតាប៉ុន្តែខ្ញុំក៏ចង់ផ្តល់ពេលវេលាដល់អ្នកដែលអង្គុយលើកៅអីបម្រុងឱ្យបានចូលលេងផងដែរ។ ខ្ញុំមិនគិតថា អ្វីដែលបានកើតឡើងនៅថ្ងៃសៅរ៍កន្លងទៅនោះ នឹងធ្វើឱ្យ Mbappe ចាកចេញពីក្លិបនោះទេ។ គាត់ជាកីឡាកររបស់យើង ហើយគាត់មានកិច្ចសន្យានៅទីនេះជាបន្តទៀត”។
គួរបញ្ជាក់ដែរថា Mbappe បង្ហាញខ្លួនជាផ្លូវការឱ្យ PSG ក្នុងឆ្នាំ២០១៨ ដោយលេងបាន ១១៣ប្រកួត ស៊ុតបាន ៨២គ្រាប់ផងដែរ។ អ្វីដែលសំខាន់ កីឡាករបារាំងរូបនេះ ក៏ត្រូវបានក្លិប Real Madrid ចង់បានទៅចូលរួមផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com