Connect with us

មន្ទីរសុខាភិបាលសៀមរាប ឱ្យប្រជាពលរដ្ឋទៅទទួលការវះកាត់ បបូរមាត់ឆែប ក្រអូមមាត់ និងខូចទ្រង់ទ្រាយផ្ទៃមុខ ដោយឥតគិតថ្លៃ

សៀមរាប៖ យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តសៀមរាប ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរសុខាភិបាល នឹងរៀបចំឱ្យមានការវះកាត់ បបូរមាត់ឆែប ក្រអូមមាត់ និងការខូចទ្រង់ទ្រាយផ្ទៃមុខ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ។

កម្មវិធីនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១២ ដល់ ១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយមានការសហការពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរជាតិ មកពី ប្រទេសម៉ាឡេស៊ី។

មន្ទីរសុខាភិបាលខេត្តសៀមរាប បន្តថា ប្រជាពលរដ្ឋគ្រប់ក្រុង ស្រុកក្នុងខេត្ត និងបណ្ដាខេត្តជិតខាង អាចមកទទួលការវះកាត់នេះបាន៕

  • អត្ថបទទាក់ទង :
  • features
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com