Connect with us

Bayern Munich ត្រៀមដាក់សំណើរ៧៥លានផោនផ្ទេរ Roberto Firmino ពី Liverpool

អាល្លឺម៉ង់៖ សារពត៌មាន Guardian បានផ្សព្វផ្សាយថា ក្លិប Bayern Munich កំពុងពិចារណាដាក់សំណើប្រមាណ ៧៥លានផោន ដើម្បីផ្ទេរខ្សែប្រយុទ្ធ Roberto Firmino របស់ក្លិប Liverpool ។

ក្លិបនៅលីគកំពូលអាល្លឺម៉ង់ខាងលើ កំពុងស្វែងរកកីឡាករមានសមត្ថភាពមួយរូប ដែលអាចជំនួសតំណែងខ្សែប្រយុទ្ធ Robert Lewandowski ហើយថា កំពុងតាមផ្តោតការយកចិត្តទុកដាក់លើ Firmino។
យ៉ាងណា កីឡាករសញ្ជាតិប្រេស៊ីល គឺជាខ្សៃប្រយុទ្ធដ៏សំខាន់របស់អ្នកចាត់ការ Liverpool លោក Jurgen Klopp ដូចនេះលទ្ធភាពផ្ទេរទំនងមិនមានច្រើនឡើយ។

Roberto Firmino បានបង្ហាញខ្លួនគ្រប់ ២៥ប្រកួត និងស៊ុតបាន៨គ្រាប់ ក្នុងលីគឱ្យ Liverpool ផងដែរ នៅរដូវកាលនេះ។
ដោយឡែក ក្រៅពី Roberto Firmino, Bayern Munich ក៏ត្រូវបានរាយការណ៍ថា ចង់ដាក់សំណើផ្ទេរយកខ្សែបម្រើ Leroy Sane ពី Man City សាជាថ្មីផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com