Connect with us

ចំណាយអស់កម្លាំងកាយចិត្តសង់រោងការបែបខ្មែរ ដោយគ្រាន់តែចង់លើកស្ទួយអ្វីដែលជារបស់ដូនតាបន្សល់ទុកឱ្យ

កម្សាន្ត៖ ក្នុងពិធីមង្គលការជាទូទៅ កូនកម្លោះកូនក្រមុំ តែងចង់បានការតុបតែងរោងជ័យរបស់ខ្លួនឱ្យមានភាពស្រស់ស្អាត និងមានចំណុចប្លែកពីគេក្នុងថ្ងៃពិសេសរបស់ខ្លួន។ ជាក់ស្តែងកាលពីម្សិលមិញនេះដែរ ក៏មានការចែករំលែកពីទឹកដៃដ៏ល្អឯករបស់អតីតនិស្សិតសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមួយរូបបានដាក់ចិត្តដាក់កាយតុបតែងរោងការមួយប្រកបទៅដោយភាពច្នៃប្រឌិត និងអត់ងងុយដោយគ្រាន់តែចង់បានសមិទ្ធផលប្លែកពីគេ ក្នុងគោលបំណងចង់លើកស្ទួយអ្វីដែលជារបស់ដូនតាខ្មែរបានបន្សល់ទុក។

សិល្បៈចាក់ធាងដូងនៅមុខរោងអមជាមួយនឹងផ្លែស្លា ផ្កាចំប៉ី ផ្កាកុលាប ផ្ការំដួល ក្រូចតូចៗជាដើម បានរំលេចឡើងដែលជាស្នាដៃរបស់យុវជនវិសាល ដោយលោក បានធ្វើការបង្ហោះសមិទ្ធផលទាំងនោះ នៅលើបណ្តាញសង្គមរបស់ខ្លួន ធ្វើឱ្យមានការចែករំលែកតៗគ្នាជាច្រើន និងទទួលបានការលាន់មាត់សរសើរពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមគ្រប់ៗគ្នាទៀតផង៕

ប្រភព៖ Visal SK

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com