Connect with us

ស្រកអស់ ៤ គីឡូក្រាមក្នុងរយៈពេល ៣ថ្ងៃ ក្រោយភ្ជាប់ពាក្យបានជិត១ឆ្នាំ បែរខាងស្រីលួចរៀបការជាមួយបុរសផ្សេង

ប្រទេសថៃ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បុរសម្នាក់បានបង្ហាញការឈឺចាប់រហូតដល់និយាយអ្វីមិនចេញ និងលេបបាយមិនចូលរយៈពេល៣ថ្ងៃទៀតផង ក្រោយអតីតគូដណ្តឹងខ្លួន បានលួចទៅរៀបអាពាហ៍ពិពាហ៍ជាមួយនឹងបុរសផ្សេង ក្រោយអ្នកទាំង២បានភ្ជាប់ពាក្យជាមួយគ្នាបានប៉ុន្មានខែមក។

បុរសកម្សត់ម្នាក់នេះ មិនត្រឹមតែជួបស្នេហ៍ខកបំណងប៉ុណ្ណោះទេ សូម្បីតែបណ្ណាការក៏ត្រូវខាងឪពុកម្តាយខាងស្រីស៊ីដាច់ទៀតផង។ គួររំឭកដែរថា គូស្នេហ៍មួយនេះ បានទាក់ទងគ្នាតាំងពីខាងស្រីកំពុងនៅសិក្សាកាលពី២ឆ្នាំមុន និងបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៩ ជាមួយនឹងថ្លៃបណ្ណាការជិត២ម៉ឺនដុល្លារ។ ក្រោយភ្ជាប់ពាក្យបានមួយរយៈ ម្តាយខាងស្រីក៏បានខលហៅនាងឱ្យត្រឡប់ទៅផ្ទះនៅ Maha Sarakham ដើម្បីធ្វើការរោងចក្រ កំឡុងពេលនោះអ្នកទាំង២នៅរក្សាទំនាក់ទំនងគ្នាធម្មតារហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បែរជាលេចដណ្តឹងនាងចូលរោងការជាមួយនឹងប្រធានគ្រប់គ្រងខ្លួននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ទៅវិញ។

ក្រោយពីរងការឈឺចាប់មិនអាចធ្វើអ្វីបានរហូតដល់មិនខ្វល់ខ្វាយរឿងបាយទឹក និងស្រកទម្ងន់អស់ ៤ គីឡូក្រាមក្នុងរយៈពេល ៣ ថ្ងៃមក ខាងប្រុស Thongtham ក៏បានទៅទារបណ្ណាការពីខាងស្រីវិញតែបែរជាឪពុកខាងស្រីមិនព្រមសងថែមទាំងបោះពាក្យសម្តីថា “រឹងទទឹងចង់បានថ្លៃបណ្ណាការវិញបែបនេះ ឬ មួយចង់ជួបគ្នានៅតុលាការ?” ទោះជាយ៉ាងណាលោក Thongtham ក៏កំពុងតែរត់ការចាត់ចែងមេធាវីដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

ប្រភព៖ Kapook

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com