Connect with us

តោខៀវ Chelsea ឈានដល់កិច្ចព្រមព្រៀងនាំយកកីឡាករ Hakim Ziyech ពីក្លិប Ajax

អង់គ្លេស៖ យោងតាមសារព័ត៌មាន De Telegraaf បានឱ្យដឹងថា ក្រុមតោខៀវ Chelsea និង Ajax បានឈានដល់កិច្ចព្រមព្រៀងពាក្យសំដីមួយ សម្រាប់ ការផ្ទេរ កីឡាករ Hakim Ziyech នៅចុងបញ្ចប់នៃរដូវកាលនេះ។

អ្នកចាត់ការ Frank Lampard បានឈ្នះការប្រកួតប្រជែងសម្រាប់នាំយក កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ដែលត្រូវបានគេរាយការណ៍ថា កិច្ចព្រមព្រៀងនេះ នឹងមានតម្លៃខ្លួនប្រហែល ៤៥ លានផោន។ លក្ខខណ្ឌផ្ទាល់ខ្លួនមិនទាន់ត្រូវ បានព្រមព្រៀងគ្នារវាងកីឡាករ និងក្លិបនៅលីហ្គកំពូលអង់គ្លេសនៅឡើយទេ ប៉ុន្តែវាហាក់ដូចជាការផ្ទេរនេះ បានឆ្លងផុតឧបសគ្គទីមួយ ក្នុងដំណើរឆ្ពោះ ទៅរកការបញ្ចប់។

គួរបញ្ជាក់ផងដែរថា Ziyech រកបាន ៦ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបាន ១៣ លើក ក្នុងការបង្ហាញខ្លួន ១៨ ប្រកួតសម្រាប់ក្លិប Ajax នៅរដូវកាលនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com