Connect with us

សើចសប្បាយ កាន់តែភិតភ័យ ជាមួយការប្រកួតប្រជែងដ៏តានតឹង នៅក្នុងកម្មវិធី “Eragold Family Challenge”

ភ្នំពេញ៖ ឈ្នះទឹកប្រាក់កាន់តែច្រើនពីកម្មវិធី “Eragold Family Challenge” ជាមួយការប្រកួតប្រជែងដ៏តានតឹង តម្រូវឱ្យបេក្ខជន បេក្ខនារី ខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យអស់ពីសមត្ថភាពរៀងខ្លួនៗ ដើម្បីយកជ័យជម្នះឆ្ពោះទៅវគ្គចុងក្រោយ និងមានឱកាសឈ្នះទឹកប្រាក់រហូតដល់៦លានរៀល ព្រមទាំងអាចធ្វើដំណើរកម្សាន្តទៅប្រទេសសិង្ហបុរីរយៈពេល ៣យប់ ៤ថ្ងៃ ដោយសប្បាយរីករាយ។

ពិតជាងាយៗមែនទែន ជាមួយកម្មវិធី “Eragold Family Challenge” មិនត្រឹមតែប៉ុណ្ណឹងនោះទេ ក៏មានវត្តមានតារាសម្តែង តារាចម្រៀងល្បីៗជាច្រើនដួង ចូលរួមលេងហ្គេមជាក្រុម អមជាមួយទឹកដមសំឡេងដ៏ក្រអួនរបស់ពីធីការិនីជើងចាស់ ប្រចាំស្ថានីយទូរទស្សន៍ CTN អ្នកនាង យុគ ចិន្តា បានបង្កើតកម្មវិធីនេះឱ្យកាន់តែសប្បាយ បាត់អស់ទុក្ខកង្វល់រៀងរាល់សប្តាហ៍។

ក្នុងសប្តាហ៍នេះ ប្រិយមិត្តក៏នឹងបានជួបតារាចម្រៀង តារាសម្តែង ដូចជា លោក នូ ឧសភា ដែលជាតារាមួយដួងដែលកំពុងតែល្បីយ៉ាងខ្លាំងក្នុងស្រទាប់មិត្តយុវវ័យ ប្រចាំក្រុម TMS និងក៏មានតារាសម្តែងជាច្រើនទៀត ចូលរួមផងដែរ។ តើអ្នកណាខ្លះជាហ្វេនអ្នកគាំទ្រលោក នូ ឧសភា? តោះនៅចាំអីទៀត! អាចចូលរួមទស្សនាបានដោយផ្ទាល់នៅស្ទូឌីយោម៉ាស៊ីនត្រជាក់ MyTV ឫស្សីកែវ ឬក៏អាចទស្សនាតាមកញ្ចក់ទូរទស្សន៍ MyTV បានផងដែរ៕

ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការចាក់ផ្សាយនូវកម្មវិធី “Eragold Family Challenge” រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៦:៣០នាទីល្ងាច តទៅ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com