Connect with us

ដើមឈើមួយចំនួននៅអង្គរវត្ត និងប្រាសាទព្រហ្មកិល ត្រូវបានដកហូត

សៀមរាប៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រី និងដកហូតដើមឈើ ដែលអាជ្ញាធរអះអាងថា អាចបង្កជាហានិភ័យមួយចំនួន នៅបរិវេណប្រាសាទអង្គរវត្ត ប្រាសាទព្រហ្មកិល និងបរិវេណត្រពាំងសេស ។

ក្រុមការងារព្រៃឈើ បានចុះដកហូតនូវប្រភេទដើមឈើមួយចំនួន មានដូចជា ដើមពុទ្រា ដើមអំពិលទឹក ដើមដូង ដើមស្វាយ។ល។ ហើយទីកន្លែងនោះ នឹងត្រូវដាំដើមឈើប្រណីតជំនួសវិញ មានដូចជា ឈើធ្នង់ និងឈើគ្រញូ។ ក្នុងការដាំជំនួសវិញនេះដែរ ក៏មានការចាក់ដីសម្រាប់ដាំស្មៅបន្ថែមនៅទីតាំងដែលគ្មានស្មៅ ដើម្បីឱ្យបរិវេណទាំងនោះមានភាពបៃតង។

ការងារទាំងនេះ គឺធ្វើឡើងដើម្បីអនុវត្តការងាររៀបចំសោភណ្ឌភាព និងបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យមានសោភណ្ឌស្រស់ស្អាតថែមមួយកម្រិតទៀត៕

ប្រភព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com