Connect with us

កាន់តែសប្បាយ កក្រើកឆាកប្រគំតន្ត្រី “បាកាស” នៅថ្ងៃទី១៤ កុម្ភៈ ថ្ងៃពិសេសដ៏អស្ចារ្យ ជួបជាមួយតារាចម្រៀងល្បីៗកំពុងពេញនិយម

ភ្នំពេញ៖ សប្តាហ៍នេះ ថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រឡាញ់ ប្រិយមិត្តនឹងបានជួបកំពូលតារាចម្រៀងល្បីៗជាច្រើន ដែលនឹងមកអង្រួនឆាកប្រគំតន្ត្រី “បាកាស” ក្នុងស្ទូឌីយោម៉ាស៊ីនត្រជាក់ MyTV ឫស្សីកែវ។ រឹតតែធ្វើឱ្យប្រិយមិត្តជក់ចិត្ត ព្រមទាំងអាចរាំកម្សាន្តជាមួយបទញាក់ល្បីៗ កន្ទ្រាក់អារម្មណ៍ លាយឡំជាមួយបទមនោសញ្ចេតនា រណ្តំដល់ដួងចិត្ត មិត្តយុវវ័យ នូវបទថ្មីៗប្រចាំឆ្នាំ២០២០។

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២០ នៃការប្រគំតន្ត្រី “បាកាស” ក៏មានវត្តមានតារាចម្រៀងជាច្រើនចូលរួម ដូចជា៖ កញ្ញា លៀង សុផាឡែន, លោក Eno, លោក TO, កញ្ញា អាន់យ៉ា, ក្រុម Fire Cool, និងក្រុម Fire G ។ កាន់តែពិសេសជាងនេះ ប្រិយមិត្តអាចសើចសប្បាយ សើចមិនចេះជិនណាយ នៅចុងកម្មវិធី ដោយជួបជាមួយក្រុមកំប្លែង CBS។

តើតារាចម្រៀងមួយដួងណាជា Idol នៅក្នុងចិត្តរបស់អ្នក? ប្រិយមិត្តអាចចូលរួមទស្សនាបានដោយសេរី នៅសស្ទូឌីយោម៉ាស៊ីនត្រជាក់ MyTV ឫស្សីកែវ។ តើប្រិយមិត្តបានត្រៀមនៅបាចផ្កាសម្រាប់ Idol របស់អ្នក ហើយ ឬនៅ សម្រាប់ថ្ងៃពិសេស ថ្ងៃទី១៤ កុម្ភៈ ខាងមុខនេះ? សូមចូលរួមទស្សនា និងរាំកម្សាន្ត ទាំងអស់គ្នា នាចុងសប្តាហ៍។

ស្ថានីយទូរទស្សន៍ MyTV នឹងធ្វើការផ្សាយផ្ទាល់ការប្រគំតន្ត្រី “បាកាស” ហើយប្រិយមិត្ត ក៏អាចទស្សនាបានតាមរយៈ Page MYTV Live រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់ តទៅ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com