Connect with us

នាវាទេសចរណ៍ Westerdam ពុំទាន់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅឡើយទេ

ព្រះសីហនុ៖ នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ពុំទាន់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅឡើយទេ មកទល់រសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បើទោះជាទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។ នេះបើតាមការបញ្ជាក់ពីអ្នកយកព័ត៌មាន នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ នារសៀលនេះ។

ការយឺតយ៉ាវនៃការចូលចតនេះ ក៏ព្រោះតែមានភ្ញៀវទេសចរចំនួន២០នាក់ មានអាការៈពុំស្រួលខ្លួន ដូចជា វិលមុខ មានបញ្ហាក្រពះ និងពោះវៀន។ល។ ប៉ុន្តែពុំមាននរណាម្នាក់មានរោគសញ្ញាពាក់ព័ន្ធនឹងជំងឺរលាកផ្លូវដង្ហើម Covid-19 នោះទេ។

ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល បានយកសំណាកនៃអ្នកទេសចរទាំង២០រូបនោះ បញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីធ្វើការបញ្ជាក់មុននឹងអនុញ្ញាតឱ្យនាវានេះចូលចត។ ហើយអ្នកទេសចរទាំង២០នាក់នេះ ក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅលើនាវាផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com