Connect with us

Liverpool គ្រោងនឹងផ្តល់នូវកិច្ចព្រមព្រៀងថ្មីជាមួយ Van Dijk

អង់គ្លេស៖ ហង្សក្រហម Liverpool គ្រោងនឹងផ្តល់នូវកិច្ចព្រមព្រៀងថ្មី ជាមួយ ខ្សែការពារ Virgil Van Dijk។

តាមរបាយការណ៍ បានឱ្យដឹងថា ប្រាក់ឈ្នួលស្តង់ដាររបស់កីឡាករវ័យ ២៨ ឆ្នាំរូបនេះ នឹងត្រូវបានដំឡើងពី ១២៥.០០០ ផោនក្នុងមួយសប្តាហ៍ទៅ ១៥០.០០០ ផោន ក្នុង ១ សប្តាហ៍សម្រាប់រយៈពេល ៥ ឆ្នាំ។ កិច្ចព្រមព្រៀងថ្មីនេះ ក៏នឹងរួមបញ្ចូលនូវប្រាក់លើកទឹកចិត្តផ្អែកលើការលេងផងដែរ។

គួរបញ្ជាក់ផងដែរថា Van Dijk បានឈ្នះពានរង្វាន់ UEFA Champions League, UEFA Super Cup និង FIFA Club World Cup ជាមួយក្លិប Liverpool ក្រោយទិញរូបគេពីក្លិប Southampton ក្នុងតម្លៃ ៧៥ លានផោន កាលពីខែមករា ឆ្នាំ ២០១៨៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com