Connect with us

គ្រូអេហ្ស៊ីបថា វត្តមានរបស់ Salah នៅ Tokyo Olympics អាស្រ័យលើកីឡាក និងក្លិបរបស់គាត់

បរទេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិអេហ្ស៊ីប លោក Shawky Gharib មានប្រសាសន៍ ថា ការចូលរួមដ៏មានសារៈសំខាន់របស់ Mohamed Salah នៅព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ២០២០ នឹងជាការសម្រេចចិត្តមួយសម្រាប់កីឡាករ និងក្លិប Liverpool ។
ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះ ស្ថិតក្នុងបញ្ជីបុរស ៥០ នាក់ជាបណ្តោះអាសន្ន របស់អេហ្ស៊ីប សម្រាប់ការប្រកួតបាល់ទាត់ ដែលនឹងរៀបចំការ ប្រកួតវគ្គ ផ្តាច់ព្រ័ត្រនៅថ្ងៃទី៨ ខែសីហា ចំថ្ងៃបើកឆាកដំបូងនៃរដូវកាល Premier League ២០២០-២១ ។

លោក Gharib បានប្រាប់ Reuters ថា៖ “យើងមិនអាចបង្ខំ Salah ឱ្យចូលរួមជាមួយ យើងបានទេ ។ ការប្រកួតនេះ គឺសម្រាប់ក្រុមអាយុក្រោម ២៣ ឆ្នាំ ប៉ុន្តែយើងដាក់ កីឡាករដែលមានអាយុលើស បាន៣នាក់។ ការចូលរួមរបស់ Salah ជាមួយក្រុម យើង គឺជាការសម្រេចចិត្តដែលត្រូវធ្វើឡើងដោយ Salah , Liverpool និងគ្រូបង្វឹករបស់គាត់គឺលោក Jurgen Klopp” ។

លោក Gharib បានជ្រើសរើស Salah នៅក្នុងបញ្ជីឈ្មោះកីឡាករចំនួន ៥០ នាក់ ប៉ុន្តែបញ្ជីឈ្មោះចុងក្រោយនៃកីឡាករ ១៨នាក់ នឹងត្រូវដាក់ជូននៅខែមិថុនា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com