Connect with us

ខ្សែបម្រើប្រយុទ្ធ Harvey Barnes ជាគោលដៅសំខាន់របស់លោក Gareth Southgate សម្រាប់ជម្រើសជាតិអង់គ្លេស

អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធ Harvey Barnes របស់ Leicester City កំពុងតែបង្ហាញការភ្ញាក់ផ្អើលនៅក្លិប Leicester ដែលធ្វើឱ្យលោក Gareth Southgate ជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសពិចារណាកោះហៅចូលជម្រើសជាតិ។
ប្រសិនបើ Barnes ត្រូវបានកោះហៅចូលជម្រើសជាតិពិតមែននោះ រូបគេ ប្រឈមនឹងការប្រកួតប្រជែងយ៉ាងស្វិតស្វាញដោយមាន Raheem Sterling, Marcus Rashford, Jadon Sancho,សុទ្ធតែកំពុងប្រជែងគ្នាដើម្បីលេងនៅក្នុងជម្រើសជាតិអង់គ្លេស ។

យ៉ាងណា រូបគេពិតជាកំពុងស្ថិតក្រោមការពិចារណារបស់លោក Southgate នៅមុនព្រឹត្តិការណ៍Euro ២០២០ ចាប់ផ្ដើម ស្របពេលដែល Rashford អាចនឹងខកខានព្រឹត្តការណ៍មួយនេះ។
Southgate កំពុងបញ្ចប់ផែនការរបស់គាត់សម្រាប់អឺរ៉ូ ២០២០ ដែលអង់គ្លេសនឹងក្លាយជាប្រទេសមួយដែលលិចធ្លោរខ្លាំងនៅក្នុងការប្រកួត។
ក្នុងនោះដែរ ខ្សែប្រយុទ្ធ Danny Ings និង Dele Alli កំពុងតែត្រៀមខ្លួនក្នុងការកោះហៅនេះ ខណៈពេលដែល Jack Grealish សង្ឃឹមថា រូបគេនឹងទទួលបានការហៅជាលើកដំបូង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com