Connect with us

ជិតដល់ថ្ងៃ១៤កុម្ភៈ ទិវានៃក្តីស្រឡាញ់ ទេព បូព្រឹក្ស បង្ហាញម៉ូដសក់ អមជាមួយផ្កាដ៏ស្រស់ស្អាត

ភ្នំពេញ៖ កញ្ញា ទេព បូព្រឹក្ស តារាចម្រៀង ដែលកំពុងតែមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មិត្តយុវវ័យ ពិសេសក្បាច់រាំ និងតុបតែងខ្លួនរបស់គាត់មានភាពខុសប្លែកពីតារាចម្រៀង និងតារាសម្តែងផ្សេងៗ ដោយកាន់តែជិតដល់ថ្ងៃពិសេសទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ បានលេងម៉ូដសក់ថ្មី សម្រាប់ថ្ងៃពិសេសនេះ។

ក្រឡេកមកមើល កញ្ញា ទេព បូព្រឹក្ស កាន់តែប្លែកសម្រាប់ថ្ងៃនេះ គឺកញ្ញា បានតុបតែងខ្លួនបែបយុវវ័យ ម៉ូដសក់ពណ៌លឿន រចនាជាមួយផ្កាជុំវិញ មើលទៅពិតជាស្រស់ស្អាត ដោយសារតែថ្ងៃពិសេសកាន់តែខិតជិតមកដល់ ថ្ងៃនៃក្តីស្រឡាញ់ ១៤កុម្ភៈ ក៏ជាស្ទាយថ្មីសម្រាប់យុវវ័យផងដែរ។ ទេព បូព្រឹក្ស បានធ្វើឱ្យប្រិយមិត្តជាច្រើនចាប់អារម្មណ៍លើកញ្ញា ត្រង់ចំណុចដែលកញ្ញាពូកែច្នៃក្បាច់រាំ និងការតុបតែងបែបយុវវ័យប្លែកៗ ហើយគួរឱ្យស្រឡាញ់ថែមទៀតផង ពិសេសជាមួយដៃគូរបស់គាត់ លោក ជី ដេវីដ។

ប្រិយមិត្តជាច្រើន ក៏កំពុងតែទន្ទឹមរង់ចាំមើលថាតើកញ្ញា នឹងទទួលបានបាច់ផ្កាប៉ុន្មានពីគូស្នេហ៍សម្រាប់ថ្ងៃទី១៤កុម្ភៈនេះ ពីលោក ជី ដេវីដ។ ទេព បូព្រឹក្ស និង លោក ជី ដេវីដ សព្វថ្ងៃនេះអ្នកទាំងពីរ កំពុងតែបង្កើតភាពផ្អែមល្ហែមជាមួយគ្នា ប៉ុន្តែអ្នកទាំងក៏មិនទាន់មានដំណឹងល្អអ្វីនៅឡើយសម្រាប់អ្នកគាំទ្រ ទាំងនេះក៏ជាអ្វីមួយដែលទស្សនិកជនជាច្រើន ចង់ដឹងចង់ឃើញផងដែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com