Connect with us

ស្របពេលថ្ងៃនេះជា ថ្ងៃទិវាបុណ្យនៃក្តីស្រឡាញ់ លោក ខេម ដាក់មួយបទ ស្រឡាញ់ស្រី ១ម៉ែត្រ៧៣ កប់ស៊េរីតែម្តង

ភ្នំពេញ៖ មិនធម្មតាមែន ស្របពេលដែលថ្ងៃនេះជាថ្ងៃទិវានៃក្តីស្រឡាញ់ កំពូលតារាចម្រៀងសំឡេងស្អក ប្រចាំផលិតកម្ម “ថោន” លោក ខេម បានចេញនូវបទចម្រៀងថ្មីមួយបទ ពិតជាស៊ីជម្រៅចិត្តរបស់មិត្តយុវវ័យដែលនិយមស្តាប់សំឡេងរបស់គាត់ ពិសេសជានេះ គឺអត្ថន័យបទចម្រៀងតែម្តង គឺបទ “ស្រឡាញ់ស្រី ១ម៉ែត្រ៧៣” ចុះបុរសដែលមានកម្ពស់ទាប ម៉េចនឹងហ៊ានស្រឡាញ់ដូចគាត់ទៅ។

បទចម្រៀង “ស្រឡាញ់ស្រី ១ម៉ែត្រ៧៣” គឺជាការបទចម្រៀងថ្មី ចង្វាក់ញាក់ អាចរាំលេងកម្សាន្តបាន ហើយក៏ជាបទចម្រៀងមួយសម្រាប់កំពូលតារាចម្រៀង លោក ខេម ក្នុងឆ្នាំ២០២០នេះ ស្របពេលចំថ្ងៃទិវាបុណ្យនៃក្តីស្រឡាញ់គឺ លោក ខេម បានផ្ញើបទនេះដល់ហ្វេនរបស់គាត់ ពិសេសជូនពរអ្នកដែលស្រឡាញ់រូបគាត់ ចូលចិត្តគាត់ និងគាំទ្ររូបគាត់។

ជាយ៉ាងណានោះ លោក ខេម ក៏នូវមានពាក្យពេចន៍ខ្លះៗផ្ញើជូនហ្វេនរបស់លោកដោយ លោក ខេម សរសេរសារបង្ហោះលើបណ្តាញ Instagram ដូច្នេះថា៖ “ទិវាបុណ្យនៃក្តីស្រឡាញ់ សូមព្រះប្រទានពរ ម្តាយ ឪពុក ប្រជាជនខ្មែរគ្រប់រូប មានអាយុយ៉ឺនយូរសុខភាពពេញបរិបូរណ៌ ជាពិសេសហ្វេនរបស់ខ្ញុំគ្រប់ៗរូប មានសេចក្តីស្រឡាញ់សុខសាន្តយ៉ាងពិតប្រាកដចំពោះគ្នាទៅវិញទៅមក ពីខ្ញុំបាទខេម Khem”៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com