Connect with us

“ឡានសារ៉ែន” របស់កញ្ញា តន់ ចន្ទសីម៉ា ស៊ីដាច់គេតែម្តងសម្រាប់ឆ្នាំ២០២០នេះ

ភ្នំពេញ៖ តារាចម្រៀងស្រីដែលទើបតែជោគជ័យលើវិថីសិល្បៈ កញ្ញា តន់ ចន្ទសីម៉ា បានធ្វើឱ្យតារាចម្រៀងរៀមច្បងជាច្រើនភ្ញាក់ផ្អើល ក្រោយតារាចម្រៀងរូបនេះ បានបោះជំហានចូលផលិតកម្ម “ហ្កាឡាក់ស៊ី” ហើយក៏បានចេញនូវបទចម្រៀងជាច្រើន សុទ្ធសឹងជាបទចម្រៀងទាក់ទាញអារម្មណ៍ចិត្តយុវវ័យ ដូចជា៖ បទ “ស្រីកាប់ដាវ” និង “ក្រមុំឦសានក៏លាបឡេ” ជាដើម។

កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីដែលមានសម្រស់ស្រស់សោភា សូម្បីតែការរាំរបស់គាត់ ក៏មានភាពទាក់ទាញផងដែរ ពិសេសចង្វាក់រាំក្នុងបទចម្រៀង “ឡានសារ៉ែន” គឺជាបទចម្រៀងមួយ ដែលកំពុងតែពេញនិយមជាខ្លាំងក្នុងស្រទាប់មិត្តយុវវ័យ មិនថាវ័យណាក៏ស្តាប់ត្រូវដែរ។

គ្រាន់តែបទចម្រៀង “ឡានសារ៉ែន” បង្ហោះក្នុង Page របស់កញ្ញាផ្ទាល់កាលពីថ្ងៃទី១៣ កុម្ភៈ មកដល់ថ្ងៃនេះ គឺទទួលបានចំនួនអ្នកចូលចិត្ត (Like) ៣សែននាក់ ទៅហើយ ពិតជាទទួលបានការគាំទ្រជាច្រើនពីសំណាក់ហ្វេនរបស់ កញ្ញា តន់ ចន្ទសីម៉ា មែន។

ដោយសារតែក្រុមការងារ MyTV Plus បានទំនាក់ទំនងជាមួយ កញ្ញា តន់ ចន្ទសីម៉ា រួចមកហើយ ដើម្បីធ្វើបទសម្ភាសន៍ ប៉ុន្តែកញ្ញា កំពុងមានបញ្ហាសុខភាព មិនអាចចូលរួមធ្វើបទសម្ភាសន៍បាននោះទេ រង់ចាំកញ្ញា បានជាធូរស្រាលបន្តិចសិន។ ប៉ុន្តែទោះជាយ៉ាងណានោះ ក្រុមការងារ MyTV Plus ក៏សាកសួរខ្លះៗផងដែរ ពីភាពជោគជ័យរបស់គាត់ គឺកញ្ញាពិតជាខំប្រឹងដោយខ្លួនឯងពិតប្រាកដ មិនមានការជ្រោមជ្រែងពីអ្នកណានោះទេ ហើយកញ្ញា ក៏បានបន្ថែមថា កញ្ញាពិតជាអរគុណដល់ក្រុមការងារផលិតកម្ម “ហ្កាឡាក់ស៊ី” ជាខ្លាំង ហើយកញ្ញា នឹងបន្តចេញនូវបទចម្រៀងថ្មីៗបន្ថែមទៀត ដើម្បីបំពេញអារម្មណ៍មិត្តយុវវ័យ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com