Connect with us

Liverpool បង្កើនការចាប់អារម្មណ៍ ខ្សែប្រយុទ្ធ Timo Werner របស់ RB Leipzig

អង់គ្លេស៖ បើទោះបីជាក្លិប Liverpool កំពុងបោះជំហានឆ្ពោះទៅរកការលើកពាន Premier League ក៏ដោយ តែគ្រូបង្វឹកលោក Jurgen Klopp នៅតែព្យាយាម ក្នុងការ រកកីឡាករមកពង្រឹងក្រុមរបស់លោកបន្ថែមទៀត។
សារព័ត៌មាន Dailymail បានរាយការណ៍ថា Liverpool កំពុងត្រៀម បង្កើន ជម្រើស ខ្សែប្រយុទ្ធបន្ថែម បើទោះជាពួកគេ មានខ្សែប្រយុទ្ធឆ្នើម ដូចជា Sadio Mane, Mohamed Salah និង Roberto Firmino ក្តី។

គោលដៅរបស់ក្លិបហង្សក្រហម នាពេលខាងមុខនេះ គឺខ្សែប្រយុទ្ធ Timo Werner របស់ក្លិប RB Leipzig ដែលត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធ ដ៏ ស័ក្តិសម ក្នុងការពង្រឹងប្រព័ន្ធប្រយុទ្ធរបស់ក្លិប។
មានការលើកឡើងថា លោក Klopp ចង់បានកីឡាករវ័យ២៣ឆ្នាំរូបនេះ មកទឹកដី Anfield នៅរដូវក្តៅខាងមុខនេះ ហើយខ្សែប្រយុទ្ធ រូបនេះ មានលក្ខខណ្ឌ ទិញផ្តាច់ក្នុងតម្លៃ ៥១លានផោន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com