Connect with us

ខ្សែប្រយុទ្ធចំណូលថ្មី Ighalo របស់ Manchester United ត្រូវបាន បញ្ចូល ឈ្មោះក្នុង ការប្រកួតជាមួយ Chelsea

អង់គ្លេស៖ ខ្សែប្រយុទ្ធ Odion Ighalo ត្រូវបានបញ្ចូលទៅក្នុងក្រុមរបស់ Man United ដើម្បីត្រៀមជួបជាមួយនឹងតោខៀវ Chelsea នៅយប់ថ្ងៃច័ន្ទនេះហើយ
នេះបើយោងទៅតាមលោក James Cooper អ្នកយកព័ត៌មានរបស់ទូរទស្សន៍ Sky Sports ។

របាយការណ៍មួយនៅក្នុងកាសែត Daily Mirror នៅល្ងាចថ្ងៃពុធ ក៏បានអះអាងថា Ighalo ដែលបានចូលរួមជាមួយ Man United ក្នុងការផ្លាស់ពីក្លិបលីគកំពូលចិន Shanghai Shenhua ត្រូវត្រៀមខ្លួនការប្រកួតដំបូងរបស់ខ្លួន បន្ទាប់ពីបាន ហ្វឹកហាត់ នាពេលកន្លងមក។

ក្នុងនោះ កីឡាករ វ័យ៣០ ឆ្នាំរូបនេះ មិនបានធ្វើតេស្តវិជ្ជមាននៃការមានវីរុស COVID19 នោះទេ ហើយវាជាផ្នែកមួយនៃនីតិវិធីប្រុងប្រយ័ត្ន របស់រដ្ឋាភិបាល ដោយត្រូវឲ្យ Ighalo សម្រាក និងហ្វឹកហាត់ក្នុងរយៈពេលពីរសប្តាហ៍ ដែល បានបញ្ចប់នៅចុងសប្តាហ៍នេះហើយ។
សូមបញ្ជាក់ដែរថា Odion Ighalo ធ្លាប់លេងឱ្យក្លិប Watford ក្នុងក្របខ័ណ្ឌ Premier League មុនផ្លាស់ទៅកាន់ប្រទេសចិន ហើយរូបគេ ក៏ជាម្ចាស់ស្បែកជើងមាស ក្នុងពានរង្វាន់ Africa cup of nation ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com