Connect with us

ផ្សារឃ្លាំងរំសេវ នឹងត្រូវបិទជាស្ថាពរ ដើម្បីសាងសង់ជាអគារថ្មី

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់មេធាវី នៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យលោកឧកញ៉ា ស៊ី គង់ទ្រីវ ម្ចាស់មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ និងលោកជំទាវ ហុង ស៊ួន បានប្រាប់ឱ្យបងប្អូនអាជីវករ ដែលបានជួលតូបលក់ដូរ នៅក្នុងផ្សារឃ្លាំងរំសេវទាំងអស់ ត្រូវរកទីតាំងថ្មីដើម្បីប្រកបអាជីវកម្មលក់ដូរ រៀងៗខ្លួន ហើយផ្សារឃ្លាំងរំសេវ នឹងត្រូវបិទជាស្ថាពរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ហើយមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ នឹងចាប់ផ្ដើមសាងសង់អគារថ្មីលើទីតាំងដីនេះ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។

សេចក្ដីជូនដំណឹងបន្តថា ក្នុងរយៈពេល ៣ខែ ម្ចាស់ទីតាំងពុំគិតប្រាក់ឈ្មួលតូបប្រចាំខែ និងថ្លៃប្រើប្រាស់អគ្គិសនីឡើយ គឺខែកុម្ភៈ មីនា និងខែឧសភា ឆ្នាំ២០២០។ ទីតាំងដីនៃផ្សារឃ្លាំងរំសេវ នឹងធ្វើការសាងសង់អគារថ្មីទំនើបទាន់សម័យ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ ឱ្យមានសោភ័ណភាពស្រស់បំព្រង ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដ៏ស្រស់ស្អាត សាកសមជាបេះដូងនៃប្រទេសកម្ពុជា។

សេចក្ដីជូនដំណឹងបន្តថា ម្ចាស់ទីតាំងផ្សារ មិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ណាមួយរបស់អាជីវករ ដែលមិនបានគោរពតាតមសេចក្ដីជូនដំណឹងនេះឡើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com