Connect with us

លោក រិទ្ធ អូមេហ្កា បាត់មុខមួយរយៈ តាមពិតសំងំត្រូវប៉ាន់ម៉ាសការពារជំងឺឆ្លងផ្លូវដង្ហើម

ភ្នំពេញ៖ ផលិតករដឹកនាំសម្តែងប្រចាំផលិតកម្ម “ថោន” លោក រិទ្ធ អូមេហ្កា បានបាត់មុខមួយរយៈ តាមពិតលោក កំពុងតែសំងំលក់ម៉ាសការពារជំងឺផ្លូវដង្ហើមថ្មី ដែលកំពុងតែមានកើតឡើងជុំវិញពិភពលោក។

ការបាត់មុខមួយរយៈនេះ បានធ្វើឱ្យបណ្តាអ្នកស្គាល់លោកជាច្រើន មានការងឿងឆ្ងល់ថា តើលោក រិទ្ធ អូមេហ្កា បាត់មុខទៅណា បានជាមិនសូវឃើញលោកចេញមុខដឹកនាំសម្តែងនោះឡើយ។ ប៉ុន្តែបើតាម លោក រិទ្ធ អូមេហ្កា គឺលោកកំពុងតែសំងំកើបលុយជាមួយ អាជីវកម្មថ្មីរបស់លោក ក្រោយលោកជោគជ័យជាមួយមុខរបររកស៊ីខាងស៊ុបខ្យង លោកបានបើកសាខាច្រើន ពេលនេះលោក បានបន្ថែមជំនួញថ្មីមួយទៀតគឺ លក់ម៉ាស។

ផលិតករដឹកនាំសម្តែង លោក រិទ្ធ អូមេហ្កា ពិតជាអ្នកជំនួញវ័យក្មេងមែន ពូកែទាំងនិពន្ធ ដឹកនាំសម្តែង ហើយនិយាយBIចំណេះដឹងក្នុងការរកស៊ីវិញ គឺ លោក អូមេហ្កា ក៏មិនណយដែរ។ ការលក់ម៉ាសរបស់ លោក រិទ្ធ អូមេហ្កា ក៏ត្រូវបានតារាចម្រៀងជាច្រើន ទិញរាប់រយម៉ាស ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ ដែលរកម៉ាសទិញមិនបាន។ ទោះជាម៉ាសរបស់លោក រិទ្ធ អូមេហ្កា មានតម្លៃខ្ពស់បន្តិចមែន ប៉ុន្តែលោក ក៏បានកុម្ម៉ង់ពីក្រៅប្រទេស តពីគេវាថ្លៃដែរ។

ទោះជាលោក អូមេហ្កា បាត់មុខមួយរយៈក៏ពិតមែន ប៉ុន្តែលោកក៏ប្រាប់ថា លោកមិនចោលអាជីពជាអ្នកដឹកនាំសម្តែងរបស់លោកនោះទេ ព្រោះការដឹកនាំសម្តែង គឺជាក្តីស្រឡាញ់ក្នុងចិត្តរបស់លោក ហើយលោក ក៏កំពុងតែរៀបចំផលិតនូវ MV បទចម្រៀងថ្មីៗបន្ថែមទៀត សម្រាប់ឆ្នាំ២០២០ខាងមុខនេះ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com