Connect with us

លោក Mario Maurer និង Baifern Pimchanok ចូលរួមពិធីសម្ពោធខ្សែភាពយន្តថ្មីជាមួយគ្នា

ថៃ៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក Mario Maurer និងកញ្ញា Baifern Pimchanok បានចូលរួមពិធីសម្ពោធខ្សែភាពយន្តថ្មីរបស់ពួកគេ។ នៅក្នុងរូបថតនោះ គេសង្កេតឃើញ លោក Mario និង កញ្ញា Baifern ទាំងពីរនាក់ គ្រងសម្លៀកបំពាក់អាវពណ៌ស ហើយមើលទៅពិតជាសង្ហា និងស្រស់ស្អាតខ្លាំងណាស់។

នេះជាលើកទី ២ ហើយសម្រាប់លោក Mario និងកញ្ញា Baifern ដែលបានធ្វើការជាមួយគ្នា។ បន្ទាប់ពីតារាពីរដួងនេះ បានថតជាមួយគ្នា ក្នុងខ្សែភាពយន្តដ៏ធំដំបូងរបស់ពួកគេ គឺរឿង “ស្នេហាដំបូង” ដែលបានចេញផ្សាយកាលពីឆ្នាំ២០១០ មកម្ល៉េះ។

ប្រិយមិត្តជាច្រើនពិតជាសប្បាយរីករាយខ្លាំងណាស់ បន្ទាប់ពីបានទទួលដំណឹងពីខ្សែភាពយន្តថ្មីមួយនេះ ដែលមានការចូលរួមសម្តែងពីសំណាក់តារាដែលពួកគាត់ចូលចិត្ត។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ អ្នកទស្សនា ក៏បាននិយាយថា ពួកគេចូលចិត្តតារាសម្តែងមួយគូនេះណាស់ ហើយក៏រង់ចាំទស្សនានូវភាពយន្តរឿងថ្មីនេះផងដែរ៕

ប្រភព៖ thaiupdate

ប្រែសម្រួល៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com