Connect with us

តម្លៃប្រេងឥន្ធនៈ បន្តចុះជាលើកទី៤ គិតចាប់ពីដើមឆ្នាំ២០២០

ភ្នំពេញ៖ តម្លៃសាំងធម្មតា នឹងបន្តចុះថ្លៃចំនួន ៥០រៀល មកត្រឹម ៣៥០០ រៀលក្នុង១លីត្រ បន្ទាប់ពីតម្លៃសាំងធម្មតា បានចុះជាបន្តបន្ទាប់ចំនួន ៣លើករួចមកហើយ ចាប់តាំងពីដើមឆ្នាំ២០២០មក។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

សេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងទៀតថា ចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី១៦ ដល់ ២៩ ខែកុម្ភៈ ឆ្នាំ២០២០ សាំងធម្មតា EA92 នឹងចុះមក ៣៥០០ រៀល១លីត្រ។ ដោយឡែក តម្លៃម៉ាស៊ូត នឹងចុះពី ៣៤០០ រៀល មកសល់ ៣២៥០ រៀល ក្នុង១លីត្រ។

សូមជម្រាបថា ចាប់តាំងពីដើមខែមករា ឆ្នាំ២០២០មក តម្លៃសាំងធម្មតា បានចុះជាបន្តបន្ទាប់ ពោលគឺ ចុះពី ៣៧៥០ រៀល មក ៣៧០០ រៀល មក ៣៥៥០ រៀល មកសល់ ៣៥០០ រៀលក្នុង១លីត្រ។ ចំណែក តម្លៃម៉ាស៊ូត បានចុះពី ៣៦៥០ រៀល មក ៣៦០០រៀល មក ៣៤០០ រៀល មកសល់ ៣២៥០ រៀល ក្នុង១លីត្រ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com