Connect with us

លក្ខណៈសម្គាល់ខុសគ្នារវាង COVID-19 និងផ្ដាសាយធំ

ដោយមានសំណូមពរច្រើនឱ្យ Helloគ្រូពេទ្យ បកស្រាយពីរោគសញ្ញា ឬលក្ខណៈសម្គាល់ខុសគ្នារវាង COVID-19 និងផ្ដាសាយធំ។ យើងបានសម្ភាសជាមួយលោកវេជ្ជបណ្ឌិត សូ សំណាង ឯកទេសទូទៅ ដែលនឹងធ្វើការបង្ហាញឱ្យដឹងពីភាពខុសគ្នាខ្លះៗរវាងរោគសញ្ញាជំងឺទាំង ២ ដូចខាងក្រោម៖

១- COVID-19

• ក្ដៅខ្លួនខ្លាំង

• ក្អកហត់ខ្លាំង

• ពិបាកដកដង្ហើម

• បេះដូងលោតញាប់

• មានរយៈពេល ១៤ ថ្ងៃចេញរោគសញ្ញា

• មិនទាន់មានវ៉ាក់សាំង

• មិនទាន់មានថ្នាំព្យាបាល

• មិនអាចកំណត់ពេលវេលាព្យាបាល។

២- ផ្ដាសាយធំ

• ក្ដៅខ្លួន

• ក្អក

• ឈឺបំពង់ក

• ហៀរសំបោរ

• ឈឺក្បាល

• ឈឺខ្លួន ឬឈឺសាច់ដុំ

• អស់កម្លាំងល្ហិតល្ហៃ

• ស្រៀវស្រាញ

• មានរយៈពេល ៣-៤ ថ្ងៃចេញរោគសញ្ញា

• ប្រហែល៧ ថ្ងៃនឹងជាវិញ។

លោកវេជ្ជបណ្ឌិតបានណែនាំយើងប្រកាន់អនាម័យឱ្យយបានខ្ជាប់ខ្ជួន ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្សេងៗ ហើយត្រូវនៅឱ្យឆ្ងាយពីអ្នកមានអាការៈដូចរៀបរាប់ខាងលើ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com