Connect with us

នៅតែ​រំភើបជាប់ចិត្ត ពេលមើលការសម្ដែងរបស់ឈិនឡុង និងអ្នកស្រីហ៊ឹមស៊ីវនលើទឹកដីកម្ពុជា

ត្រឡប់ទៅកាល​ពី​ឆ្នាំ ២០០៩​ តារា​សម្ដែង​ល្បី​ឈ្មោះ​ពេញ​ពិភព​ក្បាច់​គុន និង​ហូលីវូដ Jackie Chan ឬឈិន​ឡុង​ បាន​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​សន្តិភាព​នៅ​ប្រទេស​ជា​សមាជិក​អាស៊ាន តាម​រយៈ​​កម្មវិធី​ “Bridges-Dialogues Towards a Culture of Peace” ក្រោម​ការ​សម្រប​សម្រួល​ និង​ផ្ដួចផ្ដើម​របស់​មូលនិធិ​អន្តរជាតិ International Peace Foundation។

អ្វី​ដែល​កាន់​តែ​ឱកាស​អស្ចារ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នោះ​ តារា​ប្រុស​ដែល​ល្បីឈ្មោះ​សុសសាយ​ ឈិនឡុង​ ក៏​បាន​ផ្ដល់​កិត្តិយស​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​បាន​បង្ហើរ​សំនៀង​តាមរយៈ​បទ​ចិន​របស់​លោក​មាន​ចំណងជើងថា “Ming Ming Bai Bai Wo De Xin” ជាមួយ​នឹង​អ្នក​ស្រី​ហ៊ឹម ស៊ីវន។
ពេល​លោក​ចេញ​មកភ្លាម ទស្សនិកជន​នាំគ្នា​ស្រែក​សាទរ​ចំពោះត្តមាន​លើឆាក​តន្ត្រី​ក្នុង​ទឹកដី​កម្ពុជា​ ហើយ​រឹត​តែ​រំភើប​ពេល​អ្នកស្រី​ហ៊ឹម ស៊ីវន​ចេញ​មក​ច្រៀង​ជាមួយ​ជា​លើក​ដំបូង។

គិត​មក​ដល់​ពេល​នេះ​ វាមាន​រយៈ​ពេល​ ៩ឆ្នាំ​ហើយ​ ប៉ុន្តែ​អនុស្សាវរីយ៍ល្អៗ​នៅ​ដិត​ជាប់​អារម្មណ៍​អ្នក​គាំទ្រ​កម្ពុជា​ ហើយ​ក៏​ជា​ពេល​វេលា​ចារទុកជា​ប្រវត្តិសាស្ត្រ​ដែរ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.