Connect with us

ពុលស្រាសរទៀតហើយ មនុស្ស៣នាក់ បានស្លាប់ និង៤៣នាក់ កំពុងទទួលការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

ក្រចេះ ៖ ប្រជាពលររដ្ឋ ៤៣នាក់ កំពុងទទួលការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយសន្និដ្ឋានថា បណ្តាលមកពីពុលស្រាសរ ខណៈ៣នាក់ បានស្លាប់ ។ ករណីពុលស្រាសរនេះ បានកើតឡើង នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ នាព្រលប់ ថ្ងៃទី ១៨ ខែតុលា នេះក្រោយពីពួកគាត់ទទួលទានស្រាសរ ដែលបិតនៅក្នុងភូមិរបស់គាត់ ។
ក្រោយកើតហេតុ អាជ្ញាធរដែនដី បានចុះឃាត់ខ្លួនអ្នកបិតស្រាសរ មួយកន្លែងនៅក្នុងភូមិនោះ ដែលមានឈ្មោះ កុក ហេង ដើម្បីសាកសួរ ដោយសង្ស័យថា ស្រាសរ ដែលគាត់ផលិតលក់ឲអ្នកភូមិ យកទៅផឹក បានបណ្តាលមានអាការ:ពុល ។


លោកអធិការនគរបាល ស្រុកសំបូ បានអោយដឹងថា ក្រោយពីលោកទទួលព័ត៌មានភ្លាម លោកបានចាត់កំលាំងចុះទៅកន្លែងកើតហេតុភ្លាមៗ ហៅអ្នកលក់ស្រាសរ និងស្រាថ្នាំដើម្បីសាកសួរតាមនីតិវិធី។ លោកអធិការស្រុកសំបូរ បានបញ្ជាក់បន្តថា ពលរដ្ឋ ៣ នាក់ បានស្លាប់ និង និង៤៣នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ឋាន់ ។

លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានអោយដឹងថា លោកបានបញ្ជាដល់កម្លាំងសមត្ថកិច្ច ដឹកជញ្ជូនជនរងគ្រោះ មកកាន់មន្ទីរពេទ្យ ៤៣ នាក់ ហើយសមត្ថកិច្ច កំពុងស៊ើបអង្កេតលើករណីនេះ ថាតើអ្នកស្លាប់ដោយពុលស្រាសរ ឬ មិនមែន ។
ជាមួយគ្នានោះដែរ គ្រូពេទ្យ បានបញ្ជាក់ថា ករណី ពលរដ្ឋ មកសង្រ្គោះបន្ទាន់ទាំង៤៣នាក់នេះពិតជាពុលស្រាសរមែន ដោយសារអ្នកទាំងនេះបានផឹកស្រាសរ នៅក្នុងពិធីចុះស្ទូងស្រូវ ក្នុងភួមិរបស់គាត់ ។ អ្នកស្លាប់មានឈ្មោះ ទី១ ឈ្មោះ តែន ណេត (ប្រុស) ៤៣ឆ្នាំ ទី២.គង់ ឡាន (ស្រី) ៣៧ឆ្នាំ និង ទី៣.នួន ណូយ (ប្រុស) ៤៦ឆ្នាំ ។
គួរបញ្ជាក់ដែរថា ករណីពុលស្រាស ក្នុងស្រុកសំបូរ ខេត្តក្រចេះនេះ កើតមានជាញឹកញាប់ ស្ទើរជារៀងរាល់ឆ្នាំ ។ ហើយក្នុងឆ្នាំនេះ ក្នុងស្រុកសំបូរ មិនមែនជាលើកទី១នោះទេ ប៉ុន្តែមន្ទីរពាក់ព័ន្ធហាក់បីដូចជា មិនមានចំណាត់ការសោះ លើទីតាំងបិត ឬ ផលិតស្រាសរ នេះ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.