Connect with us

រដ្ឋមន្រ្តីក្រសួងសាធារណៈ អះអាងពីការការរៀបចំយន្តការ និងយុទ្ធសាស្រ្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអះអាងប្រាប់គណកម្មការជំនាញ របស់រដ្ឋសភាថា ក្រសួងនឹងរៀបចំយន្តការ និងយុទ្ធសាស្រ្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ការលុបបំបាត់ការកែឆ្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ។
ការអះអាងនេះ បានធ្វើឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកានេះ នៅចំពោះមុខគណៈកម្មការទី៩នៃរដ្ឋសភា ដែលដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា នាទីស្តី ការក្រសួងសាធារណៈការ និងដឹកជញ្ជូន ។


ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ទិសដៅការងារសម្រាប់អាណត្តិទី៦របស់ក្រសួង គឺការជំរុញ ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុង ព្រះសីហនុ និងពីភ្នំពេញទៅបាវិត និង ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមនឹងការកែលម្អសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ។ ក្រៅពីនេះ ក្រសួង នឹងបង្កើតយន្តការ និង យុទ្ធសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និង លុបបំបាត់ការផ្ទុកទំនិញលើសទម្ងន់កម្រិតកំណត់ ជាពិសេសផែនការ១០០ថ្ងៃរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅដើមអាណត្តិទី៦នេះ ។


ឯកឧត្ដម ទេសរដ្ឋមន្ត្រី ក៏បានអះអាងថា សេវាសាធារណៈដែលស្ថិតក្រោមក្រសួងសាធារណៈការ ត្រូវបានកែទម្រង់ស៊ីជម្រៅ ដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ ក្នុងនោះ រួមមាន ការបង្កើតមណ្ឌលប្ដូរ និងពន្យារ បណ្ណបើកបរនៅតាមផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ និងឈៀកចល័តជាដើម។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានថ្លែងការអរគុណចំពោះ គណកម្មការជំនាញរបស់រដ្ឋសភា ដែលជានិច្ចជាកាល តែងតែសហការយ៉ាងល្អជាមួយក្រសួងសាធារណការ និងដឹក ជញ្ជូនក្នុងការតាក់តែងច្បាប់ ក៏ដូចជាការផ្ដល់អនុសាសន៍ដ៏មានតម្លៃ ក្នុងបុព្វហេតុអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម