រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញរៀបចំសេចក្តីព្រាងច្បាប់ថ្មី ដើម្បីការពារធនធានធម្មជាតិ
ភ្នំពេញ៖ ដោយមានការប្រគល់ភារកិច្ចពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងកែសម្រួលច្បាប់មួយចំនួន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិកម្ពុជា ។
បើតាមឯកឧត្តម ប៉ោ ភក្តិ អគ្គលេខាធិការក្រសួងមហាផ្ទៃ បានអោយដឹងថា កិច្ចប្រជុំអន្តរក្រសួងនេះ បានពិនិត្យឡើងវិញយ៉ាងល្អិតល្អន់នូវច្បាប់ចំនួនបីជាសំខាន់ គឺ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និង ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។
ការពិនិត្យឡើងវិញនេះ ដោយសារមើលឃើញថា ច្បាប់ទាំង នោះ មានចំណុចមួយចំនួន ដែលមានការវិវាទជាមួយច្បាប់ផ្សេងៗ ជាពិសេស ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្គ និង ការអនុវត្តគោលនយោបាយ វិមជ្ឍការ និង សហវិមជ្ឍការ ។ ដោយហេតុដូចនេះ កិច្ចប្រជុំអន្តរក្រសួង បានសម្រេចធ្វើសេចក្តីព្រាងច្បាប់ទាំងបីនេះជាថ្មី ដើម្បីសម្រួលដល់ការប្រត្តិបត្តិរបស់អជ្ញាធរថ្នាក់ក្រោមជាតិ ។
ឯកឧត្តម ប៉ោ ភក្តិ ក៏បានឲ្យដឹងដែរថា នៅក្នុងកិច្ចប្រជុំនេះ សម្តេចក្រឡាហោមស ខេង ក៏បានសម្រេចឲ្យមានការបញ្ចូលបន្ថែមក្រសួងមួយចំនួនទៀត ដូចជា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងរ៉ែ និង ថាមពល និងក្រសួងមុខងារសាធារណៈ ដើម្បីចូលរួមតាក់តែងសេចក្តីព្រាងច្បាប់មានលក្ខណៈគ្រប់ជ្រុងជ្រោយ និង អនុវត្តឲ្យមានប្រសិទ្ធភាព ។
ឯកឧត្តម បានបញ្ជាក់ថា នៅពេលខាងមុខនេះ មន្ត្រីជំនាញជាន់ខ្ពស់របស់អន្តរក្រសួងទាំងអស់ នឹងត្រូវជួបប្រជុំគ្នា ដើម្បីធ្វើសេចក្តីព្រាងច្បាប់ បន្ទាប់មក នឹងមានការរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយ ដោយមានការចូលរួមពិភាក្សាផ្តល់យោបល់ដោយអង្គការមិនមែនរដ្ឋាភិបាល សហ គមន៍ និង ផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឲ្យខ្លឹមសារសេចក្តីព្រាងច្បាប់ទាំងនោះកាន់តែសុក្រិត្យថែមទៀត ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍