Connect with us

សម្តេចនាយករដ្ឋមន្រ្តី៖ កម្ពុជា ចាំបាច់ត្រូវសង់អាកាសយានដ្ឋានថ្មី ដើម្បីទទួលកំណើនភ្ញៀវទេសចរ មកទស្សនាកម្ពុជា

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា ក្រុមហ៊ុនបារាំងដែលកំពុងវិនិយោគគ្រប់គ្រងអាកាសយានដ្ឋាននៅកម្ពុជា បានគាំទ្រចំពោះគម្រោងវិនិយោគក្នុងការសាងសង់អាកាសយានដ្ឋានថ្មី ទាំងនៅភ្នំពេញ និង ខេត្តសៀមរាប ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការនីរោងចក្រកាត់ដេរនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាតំបន់ដែលនឹងមានការសាងសង់អាកាសយានដ្ឋានថ្មី សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ពីកំណើតភ្ញៀវទេសចរ ដែលមកទស្សនាប្រទេសកម្ពុជា មានកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលចាំបាច់តម្រូវរាជរដ្ឋាភិបាល ធ្វើការសាងសង់អា កាសយានដ្ឋានថ្មី ទាំងនៅភ្នំពេញ និងខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ចំពោះគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ ក៏ទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនរបស់បារាំង ដែលកំពុងគ្រប់គ្រងការវិនិយោគលើអា កាសយានដ្ឋាន នៅកម្ពុជាផងដែរ ក៏ព្រោះតែកំណើនយ៉ាងឆាប់រហ័សរបស់ភ្ញៀវទេសចរ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូម្បីតែក្រុមហ៊ុន VINCI ក៏មិននឹកស្មានដល់អំពីកំណើនដ៏ខ្ពស់សម្រាប់ការដឹកជញ្ជូនផ្លូវអាកាស ។ ឥឡូវនេះ ក្រុមហ៊ុន VINCI បានគាំទ្រទាំងស្រុងនូវការសាងសង់អាកាសយានដ្ឋានថ្មី ព្រោះអាកាសយានដ្ឋានចាស់ មិនអាចឆ្លើយតបបាន នូវកំណើតដ៏ខ្ពស់នេះទេ ។ បើតាមសម្តេចតេជោ បន្ទាប់ពីក្រោយឆ្នាំ២០២៥ អាកាសយានដ្ឋានចាស់ អស់សមត្ថភាព ក្នុងការទទួលហើយ ព្រោះកម្ពុជា អាចនឹងឈានដល់ទទួលភ្ញៀវទេសចរ លើស១២លាននាក់ ។ សម្រាប់អាកាសយានដ្ឋានកងកេង ខេត្តព្រះសីហនុ នឹងត្រូវពង្រីកទាំងផ្លូវចុះ ក៏ដូចជាផ្នែកដទៃទៀត ដែលអាចឈានដល់ ក្នុង១ឆ្នាំទទួល ៣លាននាក់ នៅក្រុងព្រះសីហនុ សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៨នេះ កម្ពុជា រំពឹងថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា អាចនឹងកើនឡើងដល់៦លាននាក់ ។ សម្តេចតេជោបញ្ជាក់ថា ដោយសារតែកត្តាសន្តិភាពនេះហើយ ទើបធ្វើឲ្យភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ដូចនេះ សម្តេចសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមថែរក្សាសន្តិភាព ដែលរកបានដោយលំបាកឲ្យបានគង់វង្ស៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម