Connect with us

ខ្សែប្រយុទ្ធ Lionel Messi ថា មិនទាន់ចង់ចូលនិវត្តន៍ រហូតដល់ឈ្នះ World Cup សិន

Lionel Messi បានបង្ហាញពីមហិច្ឆតាឈ្នះពាន World Cup ថា គេមិនទាន់ចង់ចូលនិវត្តន៍ទេ រហូតរូបគេឈ្នះពានធំប្រចាំពិភពលោកនេះសិន។ ប្រធានក្រុមរបស់អាហ្សង់ទីនរូបនេះបានអបអរខួបឈានចូលវ័យ៣១ឆ្នាំកាលពីម្សិលមិញ និងរំឭកថា គេនឹងបោះបង់ក្ដីស្រមៃក្នុងការលើកពាន World Cupជាមួយអាហ្សង់ទីនឡើយ។

ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះក្រុម Messi កំពុងប្រឈមមុខនឹងការធ្លាក់ក្នុងពូល ក្រោយចាញ់ប្រកួតចុងក្រោយធ្ងន់កក្រោមថ្វីជើងក្រូអាត ៣-០។ ដើម្បីបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ អាហ្សង់ទីនត្រូវយកឈ្នះនីហ្សេរីយ៉ា ហើយក្រូអាតត្រូវឈ្នះអ៊ីស្លង់ដាច់ខាតនៅប្រកួតទី៣។ ត្បិតឱកាសនៅផិតផើយក្ដី Messi បានប្រាប់សារព័ត៌មានថា៖ “វាពិតជាពិសេសខ្លាំងណាស់ ព្រោះសម្រាប់អាហ្សង់ទីនពាន World Cup ពិតជាសំខាន់ សម្រាប់ខ្ញុំក៏ដូចគ្នា។ ខ្ញុំតែងតែមានក្ដីស្រមៃឃើញខ្លួនឯងលើកពាន World Cup។

 

 

    Loading...

    ពេញនិយម