សល់តែ២ថ្ងៃទៀតទេ សូមរួសរាន់ទៅបង់ពន្ធផ្លូវ បើមិនដូចនេះទេ នឹងត្រូវរងពិន័យតាមច្បាប់
ភ្នំពេញ ៖ នៅសល់តែ២ថ្ងៃទៀតទេ ដល់ថ្ងៃកំណត់បិទបញ្ចប់ការបង់ពន្ធផ្លូវសម្រាប់ឆ្នាំ ២០១៨ ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតមួយ ដោយបានធ្វើការក្រើនរំលឹកឲ្យប្រជាពលរដ្ឋជាម្ចាស់យានយន្ដគ្រប់ប្រភេទ ប្រញាប់ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ម្ចាស់យានយន្ដមួយចំនួនធំ បានធ្វើការបង់ពន្ធយានយន្តរបស់ខ្លួនរួចហើយ ប៉ុន្តែនៅមានម្ចាស់យានយន្តមួយចំនួន មិនទាន់បានធ្វើការបង់ពន្ធនោះទេ ។
ដូចនេះ សម្រាប់ម្ចាស់យានយន្តដែលមិនទាន់បានបង់ពន្ធ ត្រូវទៅធ្វើការបង់ពន្ធឲ្យបានទាន់ពេលវេលា នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមធនាគារកាលណាឌីយ៉ា, ធនាគារអេស៊ីលីដា, ធនាគារកម្ពុជាសាធារណៈ, ធនាគារវឌ្ឍនៈ, ធនាគារ ANZ Royal និងតាមធនាគារដែលបានចុះអនុស្សរណៈ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានព្រមានផងដែរថា ករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលា តាមការកំណត់នោះទេ ម្ចាស់យានយន្ដទាំងនោះ នឹងទទួលរងទោសទណ្ឌតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍