Connect with us

មូលនិធិកុមារកម្ពុជា ទទួលបានការផ្តល់ជាអង្ករសម្រាប់ជួយដល់កុមារក្រីក្រនៅតំបន់ ស្ទឹងមានជ័យ

ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកមួយ បានប្រកាសផ្តល់នូវអំណោយមនុស្សធម៌ដល់មូលនិធិកុមារកម្ពុជា (CCF) ដើម្បីជួយដល់កុមារដែលកំពុងទទួលការបណ្តុះបណ្តាល និងថែទាំ ក្រោមមូលនិធិនេះ ។
បើយោងតាមមូលនិធិកុមារកម្ពុជា បានអោយដឹងថា កុមារ និងគ្រួសារ ដែលរស់នៅក្នុងតំបន់ក្រីក្រមួយក្នុងចំណោមតំបន់ដែលក្រីក្រនៅកម្ពុជា នឹងទទួលបានអំណោយបរិច្ចាគជាអង្ករចំនួន ២០ តោន ពីក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកមួយឈ្មោះ The Geolink Group ។
មូលនិធិកុមារកម្ពុជា(CCF) ដែលធ្វើការដើម្បីផ្លាស់ប្តូរជីវិតគ្រួសារដែលកំពុងមានការខ្វះខាត នឹងទទួលបានអំណោយជាអង្ករចំនួន២០តោន ពីក្រុមហ៊ុន Geolink រួមជាមួយនឹងភេសជ្ជៈ ចំនួន៥០០ប្រអប់ ពីក្រុមហ៊ុនភេសជ្ជៈ នៅក្នុងពិធីសប្បុរសធម៌ ដែលនឹងរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែវិច្ឆិកាឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលសហគមន៍ CCF ស្ថិតនៅស្ទឹងមានជ័យ ។


ព្រឹត្តិការណ៍ និងការបរិច្ចាគអំណោយនេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ រៀបចំឡើងដើម្បីកត់សម្គាល់ជាលើកដំបូងនូវការបរិច្ចាគអំណោយដ៏ថ្លៃថ្លាពីក្រុមហ៊ុនកម្ពុជាមួយ ជូនដល់អង្គការសប្បុរសធម៌កម្ពុជា។
ព្រឹត្តិការណ៍នេះ ក៏នឹងមានការចូលរួមពីបុគ្គលិកផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន Geolink ប្រមាណជាង ៤០រូប រួមជាមួយនឹងដំណើរទស្សនកិច្ចរបស់គ្រួសារ CCF ដើម្បីពិនិត្យមើលដោយផ្ទាល់នូវកិច្ចការដែល CCFបានបំពេញក្នុងទីតាំងរបស់ខ្លួន និងប្រសិទ្ធភាពនៃការបរិច្ចាគអំណោយរបស់ក្រុមហ៊ុនទៅដល់សហគមន៍មូលដ្ឋានផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម