Marouane Fellaini ស៊ុតចុងម៉ោង បញ្ចូន Man UTD ឡើងវគ្គ១៦ក្រុម ពានរង្វាន់ UEFA Champions League
អង់គ្លេស៖ ក្រុម Man UTD ធានាបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ក្រោយពីយកឈ្នះក្រុមភ្ញៀវមកពីស្វីស Young Boys ក្នុងពូល H កាលយប់ម៉ិញនេះ ។
ជាការពិត បើទោះជាលេងលើទឹកដីខ្លួនឯង និង បានគ្រប់គ្រងបាល់ដល់ទៅ ៦០ភាគរយ ក្តី ប៉ុន្តែក្រុមបិសាចក្រហម មិនអាចធ្វើអ្វីដៃគូបានឡើយនៅវគ្គទី១ ។
លុះមកដល់វគ្គទី២ ភាពស្ងប់ស្ងាត់នៅតែបន្តកើតឡើង រហូតដល់ចុងម៉ោង ទើបខ្សែបម្រើ Marouane Fellaini បានស៊ុតបញ្ចូលទី១គ្រាប់ ដែល១គ្រាប់នេះ ជាគ្រាប់ជ័យជំនះរបស់ក្រុមលោក Jose Mourinho តែម្តង ។
ដោយឡែក ១គូទៀត ក្នុងពូល H នេះដែរ គឺ Juventus បានយកឈ្នះ Valencia ដោយលទ្ធផល ១-០ ដូចគ្នា ។
Juventus នៅកំពូលតារាងពូល H មាន១២ពិន្ទុ ខណៈ Man UTD នៅលេខ២ មាន១០ពិន្ទុ ហើយក្រុមទាំងពីរ សុទ្ធតែបានឡើងទៅវគ្គ១៦ក្រុម ដូចគ្នា ទោះសល់១ប្រកួតទៀតក៏ដោយ ដ្បិតក្រុមលេខ៣ Valencia មានតែ៥ពិន្ទុ ខណៈ Young Boys មានតែ១ពិន្ទុ ប៉ុណ្ណោះ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍