Connect with us

ទើបតែប្រកាសពីរបួសរបស់ Rafinha ពេលនេះ Barcelona បានឲ្យដឹងថា មានកីឡាករ ៣នាក់ទៀតក៏របួសដែរ

អេស្ប៉ាញ ៖ បន្ទាប់ពីបានប្រកាសថា កីឡាករ Rafinha បានរបួសជង្គង់កាលពីថ្ងៃអាទិត្យ ពេលនេះ ក្រុមបាល់ទាត់ Barcelona បានឲ្យដឹងថា កីឡាករ ៣នាក់ទៀតក៏បានរបួស ដោយក្នុងនោះមានខ្សែប្រយុទ្ធ Luis Suarezផងដែរ ដែលនឹងមិនបានចូលទីលានប្រកួតចំនួន ២សប្ដាហ៍។
អ្នកចាំទី Jasper Cillesen និង ខ្សែបម្រើ Arthur ក៏កំពុងតែជួបបញ្ហាសុខភាព ហើយកីឡាករទាំង ៣រូប នឹងខកខានក្នុងការធ្វើដំណើររបស់ក្រុមអ្នកមានបុណ្យ ទៅកាន់ប្រទេសហូឡង់ដើម្បីប្រកួតជាមួយនឹង PSV Eindhoven នៅក្របខណ្ឌ Champions League ក្នុងសប្តាហ៍នេះ។
ខ្សែប្រយុទ្ធ សញ្ជាតិអ៊ុយរូហ្គាយ នឹងទទួលការព្យាបាលដោយសាររបួសជង្គង់ស្ដាំ ដោយឡែកអ្នកចាំទីហូឡង់វិញ មានការរហែកសាច់ដុំតូចមួយនៅជើងស្តាំ ហើយនឹងត្រូវសម្រាកព្យាបាល ២ ទៅ ៣ សប្តាហ៍ក្រោយពិនិត្យរបួសរួច ។ ទន្ទឹមនឹងនេះដែរ ខ្សែបម្រើអន្តរជាតិប្រេស៊ីល មានរបួសសាច់ដុំបន្តិចបន្តួច ដែលនឹងខកខាន ១ប្រកួតជាមួយ PSV ប៉ុណ្ណោះ ៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម