Connect with us

គ្រូបង្វឹក Fernando Hierro ថាអេស្ប៉ាញត្រូវតែបង្កើនសមត្ថភាពបន្ថែមទោះបីឈ្នះលេខ១ពូល B

លោក Fernando Hierro ទាមទារឱ្យសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញរបស់ខ្លួនបង្កើនសមត្ថភាពបន្ថែមទៀតទោះបីឈ្នះលេខ១ពូល B ក៏ដោយ។

គ្រូបង្គោលអេស្ប៉ាញ Hierro ដែលចូលកាន់តំណែង២ថ្ងៃមុនប្រកួតបើកឆាកជាមួយ ព័រទុយហ្គាល់ ដែលបញ្ចប់ទៅស្មើគ្នា៣-៣ សារភាពថាការរបូត៥គ្រាប់ក្នុង៣ប្រកួតមិនមែនជាគុណផលដែលលោកត្រូវការសម្រាប់ក្រុមជើងឯក World Cup 2010 ឡើយ។

ម៉ារ៉ុកវិះតែនឹងទទួលបានជ័យជម្នះយ៉ាងល្បីល្បាញលើអតីតជើងឯកឆ្នាំ២០១០ទៅហើយ ដោយនាំមុខមុន២ដង រហូតទាល់តែនាទីចុងក្រោយនៃការប្រកួតទើបអេស្ប៉ាញតាមស្មើវិញម្ដងទៀតតាមរយៈការស៊ុតរបស់ Iago Aspas។ ពីដំបូងគ្រាប់របស់ Aspas ត្រូវបានជំនួយការអាជ្ញាកណ្ដាលលើកទង់អកហ្សឺទៀត កុំតែបាន Video Assistant Referee ពិនិត្យមើលឡើងវិញមួយសន្ទុះទើបប្ដូរការសម្រេចចិត្តឱ្យបាល់នោះចូលវិញ។ យ៉ាងណាក្ដី ការទទួលបាន៥ពិន្ទុគ្រប់គ្រាន់សម្រាប់អេស្ប៉ាញឈរលេខ១ពូល B ខណៈព័រទុយហ្គាល់ស្មើ១-១ជាមួយ អ៊ីរ៉ង់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម