Connect with us

តោះមកមើល ការអភិវឌ្ឍន៍ប្រព័ន្ធផ្កាយរណប របស់ប្រទេសចិន

ប្រទេសចិន ៖ បន្ទាប់ពីបានបង្ហោះផ្កាយរណបចំនួន២គ្រឿងទៅក្រៅផែនដីកាលពីសប្តាហ៍មុន ការដំឡើងប្រព័ន្ធផ្កាយរណបត្រួសត្រាយផ្លូវ ប៉ឺឌៅ (BeiDou) របស់ចិន បានបញ្ចប់រួចរាល់ហើយ ។

ប្រទេសចិន បានបញ្ជូនផ្កាយរណប BDS ថ្មីចំនួន២គ្រឿង ទៅក្នុងលំហរអាកាស ដោយបាញ់ចេញពីមណ្ឌលបង្ហោះផ្កាយរណប ស៊ីឆាង នៅខេត្តស៊ីឈាន់ ភាគនិរតីប្រទេសចិន កាលពីថ្ងៃច័ន្ទសប្តាហ៍មុន ។

ផ្កាយរណបទាំងនេះ នឹងសហការជាមួយផ្កាយរណប BDS សេរ៊ី៣ ចំនួន១៧គ្រឿងទៀត ដែលកំពុងនៅក្រៅផែនដីស្រាប់ ។ នៅត្រឹមដំណាច់ឆ្នាំនេះ ផ្កាយរណបថ្មីនេះ នឹងចែករំលែកសេវាត្រួសត្រាយផ្លូវ ជូនដល់បណ្ដាប្រទេសទាំងឡាយ ដែលចូលរួមនៅក្នុងគំរោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន ។

ប្រព័ន្ធបញ្ជាគ្រប់ជ្រុងជ្រោយ បានដើរតួនាទីដ៏សំខាន់ លើការធានាដល់ជោគជ័យនៃការបង្ហោះផ្កាយរណបចេញពីស្ថា នីយ៍ នេះបើយោងតាមមន្ត្រីនៃមណ្ឌលបង្ហោះផ្កាយរណប។

លោក ចាង ស៊ូល័យ ប្រធានស្ថានីយ៍តាមដានការបង្ហោះ នៃមណ្ឌលបង្ហោះផ្កាយរណប ស៊ីឆាង បាននិយាយថា ប្រព័ន្ធនេះ អាចបង្ហាញព័ត៌មានបានភ្លាមៗ អំពីដំណើរការនៃការធ្វើតេស្ដគ្រាប់រ៉ុកកែត ស្ថានភាពនៃយានអវកាស និងផ្នែកផ្សេងៗទៀត ដែលនៅនឹងដីផ្ទាល់ នៅក្នុងបរិវេណមណ្ឌល ក៏ដូចជាព័ត៌មានអំពីគន្លងហោះហើររបស់ផ្កាយរណប ចំនុចដែលនៅសល់ ត្រូវធ្លាក់ចុះ និងស្ថានភាពហោះហើរ។

មណ្ឌលបង្ហោះផ្កាយរណប ស៊ីឆាង បានបង្ហោះផ្កាយរណបចំនួន១២៤គ្រឿងរួចមកហើយ ពោលគឺស្មើនឹងជាង៤២ភាគរយនៃការបង្ហោះផ្កាយរណបទាំងអស់ របស់ប្រទេសចិន។

លោក ជ័ង ខ័រ អនុប្រធានក្រុមវិស្វករ នៅមណ្ឌលផ្កាយរណបស៊ីឆាង បានអោយដឹងថា ចិន នឹងបង្កើនសមត្ថភាពបង្ហោះផ្កាយរណប អោយបានកាន់តែល្អ ហើយក៏អភិវឌ្ឍប្រព័ន្ធបង្ហោះគ្រាប់រ៉ុកកែត ដែលមិនបញ្ចេញធាតុពុល និង មិនបំពុលបរិយាកាស ។ មណ្ឌលបង្ហោះនេះ នឹងបន្តធ្វើជាមណ្ឌលដ៏សំខាន់មួយ សម្រាប់ការបង្ហោះផ្កាយរណប ដែលហោះលើគន្លងខ្ពស់ សម្រាប់រយៈពេល១០ ទៅ ២០ឆ្នាំ តទៅមុខទៀត។ ចិន នឹងអនុវត្តបេសកកម្ម រុករកនៅភពព្រះច័ន្ទ និងភពអង្គារ។

ប្រទេសចិន មានផែនការចង់បង្ហោះផ្កាយរណប BDSសេរ៊ី៣ ចំនួន១១គ្រឿងបន្ថែមទៀត នៅ២ឆ្នាំខាងមុខ ។ ត្រឹមដំណាច់ឆ្នាំ២០២០ ប្រព័ន្ធផ្កាយរណប ប៉ីឌៅ ដែលដាក់ឈ្មោះតាមបណ្ដុំផ្កាយនង្គ័ល នឹងក្លាយជាប្រព័ន្ធសកល ហើយអាចបញ្ជូនទិន្នន័យដ៏ច្បាស់ អាចប្រាប់ទីតាំង និង ផ្ទៀងពេលវេលាបានយ៉ាងច្បាស់លាស់ នៅគ្រប់កន្លែងទូទាំងពិភពលោកតែម្ដង ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម