អបអរសាទរ ល្ខោនខោលត្រូវបានចុះបញ្ចីបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ (មានវីដេអូ)
អស់រយៈពេល១ឆ្នាំបន្ទាប់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានដាក់សំណើរសុំចុះបញ្ចីល្ខោនខោល វត្តស្វាយអណ្តែតជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្កការយូណេស្កូផ្លូវការហើយនាអំឡុងនៃសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។
បើយោងតាមសេចក្តីថ្លែងការណ៍ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ៖ «បេតិកណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិយើងបានរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងជាតួរអង្គដ៏លេចធ្លោនៅលើវេទិការបេតិកភណ្ឌពិភពលោកថែមទៀត។»
ល្ខោនខោលនេះ ត្រូវបានថែរក្សាដោយសហគមន៍វត្តស្វាយអណ្ដែត ដែលអ្នកភូមិវត្តស្វាយអណ្តែតជាពិសេសព្រះសង្ឃនៃវត្តនេះបានបើកវគ្គបង្រៀននៅវត្តអារាមដល់អ្នកជំនាន់ក្រោយ។ ព្រះតេជគុណជា ប៊ុនធឿន
ចៅអធិការវត្តស្វាយអណ្តែតមានព្រះសង្ឃដីការថា៖ «ក្នុងនាមសហគមន៍វត្តស្វាយអណ្តែត ខ្ញុំព្រះករុណាមានទឹកចិត្តសប្បាយរីករាយណាស់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះល្ខោនខោលជាពិសេសល្ខោនខោលវត្តស្វាយអណ្តែតនេះ។»
សូមទស្សនាវិដេអូ៖
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍