Connect with us

បារាំងចាប់ដៃដាណាម៉ាកឆ្លងទៅវគ្គ១៦ក្រុម ខណៈប៉េរូបញ្ចប់ក្តីស្រម៉ៃអូស្រ្តាលីក្រោយឈ្នះ២ទល់នឹង០

ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានចាប់ដៃក្រុមជម្រើសជាតិដាណាម៉ាកឆ្លងទៅវគ្គ១៦ក្រុមទោះស្មើគ្នា០ទល់នឹង០ ខណៈដែលប៉េរូបញ្ចប់ក្តីសម្រៃរបស់អូស្រ្តាលីក្រោយពីយកឈ្នះ២ទល់នឹង០នៅក្នុងការប្រកួតចុងក្រោយកាលពីយប់មិញ។

ក្នុងជំនួបនាកីឡដ្ឋាន Sandro Ricci ក្រុមជើងឯកឆ្នាំ១៩៩៨គ្រប់គ្រងបាល់បានដល់ទៅ៦១% ហើយមានឱកាសស៊ុតចំគោលដៅ៤លើកប៉ុន្តែមិនអាចសម្រេចគ្រាប់បាល់បានឡើយ ខណៈដែលដាណាម៉ាកវិញស៊ុតបាន១លើកតែប៉ុណ្ណោះ។ ហើយលទ្ធផល០ទល់នឹង០នេះបានបន្តរហូតដល់ចប់ការប្រកួតតែម្តង។

ងាកមកកាន់ការប្រកួតរវាង អូស្រ្តាលី និង ប៉េរូ វិញម្តង ក្រុមមកពីទ្វីបអាមេរិកឡាទីនមានឱកាសរកគ្រាប់បាល់នាំមុខមុនដោយខ្សែបម្រើ Andre Carrillo នៅនាទីទី១៨ ហើយប្រធានក្រុម Jose Paolo Guerrero បន្ថែមបាន១គ្រាប់ទៀតនៅវគ្គទី២នានាទីទី៥០ ជួយឲ្យប៉េរូរកបាន៣ពិន្ទុដំបូងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។ ដូច្នេះនៅក្នុងពូល C បារាំងនៅលេខ១មាន៧ពិន្ទុ ខណៈដាណាម៉ាកនៅលេខ២មាន៥ពិន្ទុ ដោយឡែកប៉េរូមាន៣ពិន្ទុនៅលេខ៣ ហើយអូស្រ្តាលីនៅបាតតារាងមាន១ពិន្ទុ។

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម