ពលរដ្ឋថៃ ហាក់កំពុងបន្ទោសរដ្ឋាភិបាលរបស់ខ្លួន ក្រោយកម្ពុជា បានដាក់បញ្ជូលដោយជោគជ័យនូវល្ខោនខោល ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក
ភ្នំពេញ ៖ អ្នកអភិរក្សវប្បធម៌ថៃ ហាក់កំពុងធ្វើការស្តីបន្ទោសរាជរដ្ឋាភិបាលរបស់ខ្លួន ក្នុងការបរាជ័យដើម្បីដាក់ល្ខោនខុនរបស់ខ្លួន ក្នុងបញ្ជីអរូបីយនៃមនុស្សជាតិ របស់អង្គការយូនីស្កូ ខណៈដែលកម្ពុជា ទទួលបានជោគជ័យក្នុងការដាក់បញ្ជូលល្ខោនខោល ក្នុងបញ្ជីនេះ ។
ល្ខោនខុន របស់ថៃ គឺជាទម្រង់ល្ខោនបែបរបាំរាំសម្តែងដោយពាក់ស្បែកមុខ ដូចគ្នាស្ទើរទាំងស្រុងហ្នឹងល្ខោនខោល របស់ព្រះរាជាណាចក្រកម្ពុជា ។
យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ បានអោយដឹងថា ប្រទេសថៃ ក៏បានស្នើរដាក់បញ្ជូលល្ខោនខុនរបស់ខ្លួនក្នុងបញ្ជីអរូបីយនៃមនុស្សជាតិរបស់អង្គការយូនីស្កូនេះផងដែរ ខណៈកម្ពុជា បានស្នើរសុំដាក់បញ្ជូលល្ខោនខោល ។
ប៉ុន្តែជាការខកចិត្តសម្រាប់ប្រទេសថៃ ដោយសារតែ ល្ខោនខោល ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជីបេតិក ភ័ណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធា រណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
តាមកាសែតបាងកកប៉ុស្តិ ពលរដ្ឋថៃជាច្រើន នឹងធ្វើការស្តីបន្ទោសចំពោះរាជរដ្ឋាភិបាលរបស់ខ្លួន ដែលហាក់មិនបានធ្វើសកម្មភាពអោយបានពេញលេញក្នុងការដាក់បញ្ជូលល្ខោនខុន ក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោកនេះ ។
សម្រាប់ព្រះរាជាណាចក្រកម្ពុជា ភ្លាមៗក្រោយពេល «ល្ខោនខោល» ត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារជូនជនរួមជាតិ ដោយសម្តែងការអបអរសាទរចំពោះសមិទ្ធផលដ៏វិសេសវិសាលមួយនេះ ។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍