Connect with us

ថ្ងៃស្អែក យុវជន ៧០០នាក់ នឹងចាប់ផ្តើមដើរ ក្នុងព្រឹត្តិការណ៍ ៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រក្នុងស្រុកស្នួល ខេត្តក្រចេះ

ភ្នំពេញ ៖ យុវជនប្រមាណ ៧០០នាក់ នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកានេះ បានចាកចេញពីរាជធានីភ្នំ ពេញហើយ ក្នុងដំណើរឆ្ពោះទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ។
ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» បង្កើតឡើងក្នុងគោលបំណងផ្តល់ជាវេទិកាដល់យុវជន ឲ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និង គ្រាសុខសាន្ត ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និង សមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រ តាមរយៈការធ្វើដំណើរថ្មើរជើងរួមគ្នានៅលើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រ ។


បើតាម ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអោយដឹងថា ព្រឹត្តិការណ៍នេះ ក៏ធ្វើឡើងដើម្បីបង្កើតបរិយាកាសស្និតស្នាល និងប្រកបដោយភារតភាព ដែលក្នុងនោះ យុវជនទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យមានសកម្មភាពកសាងក្រុម (Team Building) ការដើររួមគ្នា ច្រៀងចម្រៀងរួមគ្នា ការចំអិនអាហាររួមគ្នា ការបោះជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការបញ្ចេញសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន ក៏ដូចជាការច្រៀង រាំកម្សាន្តផ្សេងៗ។
ព្រឹត្តិការណ៍នេះ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណ ស្រុកស្នួល ខេត្តក្រចេះ ។ ដើម្បីធានាបាននូវការប្រព្រឹត្តទៅដោយរលូននៃព្រឹត្តិការណ៍ អ្នកចូលរួមទាំងអស់នឹងត្រូវបានបែងចែកជាក្រុម ហើយត្រូវធ្វើដំណើរនៅលើដងផ្លូវមួយ ដែលមានចម្ងាយ ៤០គីឡូម៉ែត្រ (សម្រាប់បុរស) និង ២០ ឬ ៤០គីឡូម៉ែត្រសម្រាប់នារី ។ តាមការកំណត់ ដំណើរនេះត្រូវចំណាយអស់ថិរវេលាប្រមាណ ២ថ្ងៃ ១យប់ និងមួយថ្ងៃទៀត សម្រាប់ការបោះជំរំនៅទីតាំងវិមានអនុស្សាវរីយ៍២ធ្នូ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម