Connect with us

ឧស្សាហកម្មដែកថែបចិន កំពុងព្យាយាមទប់ទល់នឹងហានិភ័យទីផ្សារ ខណៈតម្លៃដែកថែបធ្លាក់ចុះគំហុក

ប្រទេសចិន ៖ ពាណិជ្ជករចិន កំពុងស្វែងរកលំអានពាណិជ្ជកម្មថ្មីៗ ខណៈដែលតម្លៃរបស់ដែកថែប បានធ្លាក់ចុះនៅក្នុងខែវិច្ឆិកា ដោយក្នុងចំណោមលំអានទាំងនោះ គឺមានការលេងផ្សារហ៊ុនដែកថែប កំពុងក្លាយជាឧបករណ៍សំខាន់មួយសម្រាប់សហគ្រាសដែកថែប ដើម្បីទប់ទល់ហានិភ័យនានា ។

ចាប់តាំងពីដើមខែវិច្ឆិកា តម្លៃរបស់ដែកថែប បានធ្លាក់ចុះរហូតដល់ទៅ ១០៨ ដុល្លារក្នុងមួយតោន ដោយក្នុងនោះ ការធ្លាក់ចុះខ្លាំង កើតមាននៅភាគខាងកើត និងខាងជើងប្រទេសចិន។ នាយកគ្រប់គ្រងទូទៅរបស់រោងចក្រដែកថែបឯកជនមួយកន្លែងនៅភាគខាងជើងខេត្តហេប៉ី បាននិយាយថា តម្រូវការផលិតផលដែកថែប បានធ្លាក់ចុះចាប់តាំងពីខែរងារ មក ។


លោក ចាង ជីស៊ីង នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Tangshan Delong Steel Co., Ltd បាននិយាយថា កាលពីខែមុន តម្លៃដែកថែប បានធ្លាក់ចុះយ៉ាងគំហុក ។ បច្ចុប្បន្ន តម្លៃបានធ្លាក់ចុះ ៧២ ដុល្លារក្នុងមួយតោន ឬ ក៏ធ្លាក់ច្រើនជាងនេះថែមទៀត ។ លោក បានបង្កើនការខិតខំប្រឹងប្រែងផ្នែកលក់ ប្រញាប់ប្រញាលផ្គត់ផ្គង់តាមការបញ្ជាទិញ និង ការដឹកជញ្ជូន។ ការទិញវត្ថុធាតុដើម នឹងត្រូវរៀបចំ ក្រោយពេលលក់ផលិតផលដែកថែបរួច ។
ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកណ្តាល ក្នុងការកាត់បន្ថយសមត្ថភាពក្នុងការផលិតលើសនូវផលិតផលដែកថែបក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ បានបង្កើតឲ្យមានកាលានុវត្តន៍ភាព ផ្សេងៗសម្រាប់ឧស្សាហកម្មដែកថែប។ នៅដើមឆ្នាំនេះ រោងចក្រផលិតដែកថែបរកប្រាក់ចំ ណេញបាន ១៧៣ ដុល្លារ ក្នុងមួយតោន ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ប៉ុន្តែ ប្រាក់ចំណេញនេះ បានធ្លាក់ចុះមកនៅត្រឹម ១១៥ ដុល្លារ ។
ដោយសារមានកំណើនប្រាក់ចំណេញខ្ពស់ ឧស្សាហកម្មដែកថែប បានពង្រីកទិន្នផល ហើយបុគ្គលក្នុងឧស្សាហកម្មនេះ ជឿថា អតុល្យភាពរវាងការផ្គត់ផ្គង់ និង តម្រូវការ បានរួមចំណែកដល់ការធ្លាក់ចុះនៃទីផ្សារដែកថែប ។

លោក ចាង ជីស៊ីង បានអោយដឹងបន្ថែមថា តម្លៃដែកថែប បានកើនឡើងថ្លៃរហូតដល់ត្រីមាសទី៤កាលពីឆ្នាំមុន ប៉ុន្តែនៅឆ្នាំនេះ គឺផ្ទុយពីឆ្នាំមុន ។ ដោយសារតម្លៃធ្លាក់ចុះ ដូច្នេះប្រាក់ចំណេញរបស់ក្រុមហ៊ុនលោក ក៏បានធ្លាក់ចុះយ៉ាងខ្លាំងដែរ ។
តម្លៃរ៉ែដែក ធ្យូងថ្ម និងកាកធ្យូងថ្ម នៅតែមានតម្លៃខ្ពស់ ចាប់តាំងពីខែវិច្ឆិកាមក ។តម្លៃខ្ពស់ នៃវត្ថុធាតុដើម និង ការធ្លាក់ចុះនៃតម្លៃដែកថែប បានប៉ះពាល់ដល់ប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនដែកថែប ។

ក្នុងយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផ្សារហ៊ុនចិនបានចេញផ្សាយជាបន្តបន្ទាប់នូវនិស្សន្ទវត្ថុដែលផ្ដោតលើមុខទំនិញធំៗ ។ ដែកថែប រ៉ែដែក ធ្យូងថ្ម និងកាកធ្យូងថ្ម រួមនឹងការលេងហ៊ុនក្នុងឧស្សាហកម្មដែកថែប បានក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់សហគ្រាសដែកថែប និងពាណិជ្ជករដើម្បីទប់ទល់ហានិភ័យទីផ្សារ។
លោកឡាង យី ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជកម្មទី៣ ក្រុមហ៊ុន Galaxy Futures សាខាទីក្រុងប៉េកាំង បានអោយដឹងថា ការលេងទីផ្សារហ៊ុនអនាគត កាន់តែមានភាពរឹងមាំ និង រស់រវើក។ នាពេលបច្ចុប្បន្ន រោងចក្រដែកថែប បានដឹងយ៉ាងច្បាស់ថា ឧបករណ៍របស់ផ្សារហ៊ុនអនាគត អាចគ្រប់គ្រងហានិភ័យបាន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម