Connect with us

ប្រទេសចិន បង្កើតកម្មវិធីប្រកួតប្រជែងផ្នែក ថាមពលវៃឆ្លាត ដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាផ្នែកនេះ

ប្រទេសចិន ៖ ប្រទេសចិន បានបង្កើត កម្មវិធីប្រកួតប្រជែងផ្នែកគំនិតឆ្នៃប្រឌិត និងសហគ្រិនភាព របស់និស្សិតមហាវិទ្យាល័យ ដែលមានប្រធានបទ “អនាគតថាមពលវៃឆ្លាត” បានប្រព្រឹត្តទៅនៅក្នុងទីក្រុងឈីងតាវ ។

ស្នាដៃជាង ២២០ គម្រោង ដែលបង្កើតឡើងដោយសាកលវិទ្យាល័យជាង ៩០ នៅទូទាំងប្រទេស ត្រូវបានជម្រុះសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតផ្នែកនវានុវត្តន៍(ការឆ្នៃប្រឌិត)។ ក្នុងនោះ មានគម្រោងមួយ ផ្ដោតលើឧបករណ៍បង្កើតថាមពល ដែលជាស្នាដៃរបស់ក្រុមនិស្សិតសាកលវិទ្យាល័យសៀងហៃ ជាវថុង ដែលឧបករណ៍នេះ បង្កើតថាមពលអគ្គីសនី តាមរយៈការបង្កើតរលកទឹកសមុទ្រ ហើយជំរុញឧបករណ៍បណ្ដែតនៅលើផ្ទៃទឹក ឲ្យញ័រឡើងចុះ។


កញ្ញា វ៉ាង ថុងថុង សមាជិកមកពីក្រុមសាកលវិទ្យាល័យសៀងហៃជាវថុង បាននិយាយថា គំនិតឆ្នៃប្រឌិតមួយក្នុងចំណោមគំនិតធំៗនានា គឺ ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីព្យាករណ៍ប៉ារ៉ាម៉ែត្រទឹករលក ក្រោយពេលដែលឧប ករណ៍បណ្ដែតនេះមានចលនាពីរ ឬ បីវិនាទី ដើម្បីធ្វើយ៉ាងណាកំណត់ដង់ស៊ីតេចរន្ត ដែលគ្រប់គ្រងក្នុងពេលដំណាលគ្នា ។ ដូច្នេះ យើងអាចសម្រេចបាននូវដំណើរការនៃការគ្រប់គ្រងយ៉ាងក្រិតក្រម និង ក្នុងពេលតែមួយ ។
ប្រព័ន្ធបញ្ចេញពន្លឺ ដែលអាចមើលឃើញ ដោយផ្អែកលើយ៉ូតដែលបញ្ចេញពន្លឺពណ៌ស ជាស្នាដៃរបស់ក្រុមនិស្សិតមកពីសកលវិទ្យាល័យប្រេងកាតចិន (ចិនភាគខាងកើត) អាចបញ្ចេញរូបភាព សំឡេង និងពាក្យ ពេចន៍បាន។ យោងតាមការលើកឡើងរបស់ក្រុមនិស្សិតនេះ បានឲ្យដឹងថា បច្ចេកវិទ្យានេះ អាចយកទៅប្រើប្រាស់ទូលំទូលាយនៅតាមទីកន្លែងដែលងាយមានប្រតិកម្មជាមួយនឹងរលកសញ្ញាអេឡិចត្រូម៉ាញ៉េទិច ដូចជា រ៉ែក្រោមដី មន្ទីរពេទ្យ និងស្ថានីយ៍ប្រេងឥន្ធនៈ។


លោក លាវ ស៊ូយី (Liu Shuyu) សមាជិកក្រុមសកលវិទ្យាល័យប្រេងកាតចិន (ចិនភាគខាងកើត) បានអោយដឹងថា គោលការណ៍នៃការបញ្ជូនសញ្ញារបស់យើងគឺថា កុំព្យូទ័រផ្ទុកទិន្នន័យវីដេអូ ដែលយើងចង់បញ្ជូនទៅ ក្នុងពន្លឺរបស់យើង ហើយបម្លែងជាចំណាំងពន្លឺ ដែលមានល្បឿនលឿន បន្ទាប់មកទូរស័ព្ទដៃរបស់យើងទទួលបានសញ្ញាផ្លាស់ប្ដូរកម្រិតពន្លឺ តាមរយៈប្រព័ន្ធទទួលពន្លឺ ហើយប្រែពន្លឺនោះទៅជាសញ្ញាវីដេអូវិញ។ ជាចុងក្រោយវីដេអូអាចចាក់បញ្ចាំង បន្ទាប់ពីការបម្លែងកូដរបស់ Software ក្នុងទូរស័ព្ទដៃ” ។
គម្រោងឆ្នៃប្រឌិតផ្សេងទៀត ក៏បានចូលរួមក្នុងការប្រកួតផងដែរ ដូចជាឧបករណ៍ប្រមូលផលសារាយសមុទ្រវៃឆ្លាត និងឧបករណ៍ផ្ទុកអគ្គិសនីសម្រាបរថយន្តអគ្គិសនីជាដើម។

គណៈកម្មការ ដែលមានសមាសភាពជាបណ្ឌិតសភាចារ្យមកពីបណ្ឌិតសភាវិទ្យាសាស្ត្រចិន និងគ្រូបង្វឹកមកពីផ្នែកសហគ្រាស បានជួយផ្ដល់ការណែនាំដល់គម្រោងស្នាដៃទាំងនោះ ដោយក្នុងនោះ គម្រោងបែបសហគ្រិន ដែលមានភាពនវានុវត្តន៍ខ្លាំងជាងគេបំផុតបានទទួលការគាំទ្រពីរដ្ឋាភិបាល ៕

   

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម