អ៊ុយរុយហ្គាយឈរនៅកំពូលតារាងក្រោយឈ្នះម្ចាស់ផ្ទះរុស្ស៊ី៣គ្រាប់
ខណៈអារ៉ាប៊ីសាអ៊ូឌីតវាយបកយកឈ្នះអេហ្ស៊ីប២-១ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរុយហ្គាយបានឡើងមកឈរនៅកំពូលតារាងពូល A ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះរុស្ស៊ី៣គ្រាប់ ខណៈអារ៉ាប៊ីសាអ៊ូឌីតវាយបកយកឈ្នះអេហ្ស៊ីប២-១ស្គាល់រសជាតិ៣ពិន្ទុ។
ក្នុងជំនួបនាកីឡដ្ឋាន Samara នៅវគ្គទី១ ក្រុមដែលមានមូលដ្ឋាននៅទ្វីបអាមេរិកឡាទីនបានស៊ុតបញ្ចូលទីទៅលើក្រុមម្ចាស់ផ្ទះ២គ្រាប់ ដោយខ្សែប្រយុទ្ធ Luis Suarez នៅនាទីទី១០ និងការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែបម្រើ Denis Cheryshev នៅនាទីទី២៣។
លុះចូលមកដល់វគ្គទី២ ខ្សែប្រយុទ្ធ Edinson Cavani ក៏បានបន្ថែម១គ្រាប់ទៀតនៅនាទីទី៩០ ឲ្យក្រុមលោក Oscar Tabarez យកឈ្នះដោយលទ្ធ៣ទល់នឹង០តែម្តង។ ងាកមកកាន់ការប្រកួតនៅទីលាន Volgograd Arena វិញ ខ្សែបម្រើប្រយុទ្ធ Mohamed Salah គឺជាអ្នកស៊ុតបើកឆាកឲ្យអេហ្ស៊ីបនៅនាទីទិ២២ មុនពេលដែល Salman Al-Faraj ស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៤៥ ហើយ Salem Al-Dawsari ក៏បន្ថែម១គ្រាប់ទៀតចុងម៉ោងវគ្គទី២ឲ្យអារ៉ាប៊ីសាអ៊ូឌីតវាយបកឈ្នះអេហ្ស៊ីប២-១តែម្តង។ ដូច្នេះនៅក្នុងពូល A អ៊ុយរុយហ្គាយនៅលេខ១មាន៨ពិន្ទុ ខណៈរុស្ស៊ីនៅលេខ២មាន៦ពិន្ទុ ដោយឡែកអារ៉ាប៊ីសាអ៊ូឌីតមាន៣ពិន្ទុនៅលេខ៣ ហើយអេហ្ស៊ីបនៅបាតតារាងមិនមានពិន្ទុ។
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍