Connect with us

តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ ត្រូវប៉ាន់ធំ ដូរឡានស៊េរី Range Rover ២០១៨

អ្នកគាំទ្រតារាចម្រៀងផលិតកម្ម “ថោន” លោក សុគន្ធ ថេរ៉ាយុ កំពុងតែជួយអបអរសាទរចំពោះលោក សុគន្ធ ថេរ៉ាយុ ដែលទើបតែត្រូវប៉ាន់ក្រោយបុណ្យអុំទូកចប់។
ថ្មីៗនេះលោក សុគន្ធ ថេរ៉ាយុ ទើបតែដូរឡានទំនើបស៊េរីថ្មីមួយគ្រឿងម៉ាក “Rang Rover” ពណ៌ស កាលពីព្រឹកមិញថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

បន្ទាប់ពីដូរឡានស៊េរីថ្មីទំនើបមួយគ្រឿងភ្លាម ស្រាប់តែបង្ហោះនៅក្នុងបណ្តាញសង្គម “Instagram” ភ្លែត ។ ហើយបានសរសេរថា «បំណងប្រាថ្នាបានសំរេចហើយ បានឡានមួយនេះឈប់ដូរហើយ» ។ ក្រោយពេលបង្ហោះរូបដូរឡានស៊េរីថ្មីនេះមក លោក សុគន្ធ ថេរ៉ាយុ ត្រូវបានអ្នកគាំ្រទ្រ Comment ជាច្រើនជាពិសេសសារជូនពរឲ្យបាន ជោគជ័យរហូត អ្នកខ្លះទៀតក៏សរសេរដែរថា ពិតជាឡូយមែន ឬសរសើរថាសមខ្លាំងនឹងគាត់។

លោក សុគន្ធ ថេរ៉ាយុ បានតបទៅក្នុង Comment វិញថា៖ «វាជាការធម្មតាទេក្នុងការដូរឡាន ព្រោះមនុស្សម្នាក់ៗតែងតែចង់បានរបស់ល្អដូចគេដែលហើយ» លោកបានបន្ត ថាឈប់ដូរឡានទៀតហើយ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម