អាជ្ញាធរខេត្តព្រះសីហនុ រៀបចំសមយុទ្ឋជួយសង្រ្គោះករណីធ្លាក់យន្តហោះ
ខេត្តព្រះសីហនុ÷ សមយុទ្ធជួយសង្គ្រោះករណីធ្លាក់យន្តហោះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៨នេះ នៅក្បែរអាកាសយាន្តដ្ឋានខេត្តព្រះសីហនុ។
ការធ្វើលំហាត់សមយុទ្ធនេះ មានការដុតប្រេង និងកង់ឡានចាស់ៗ បង្កើតជាអណ្ដាតភ្លើង និងផ្សែងសិប្បនិម្មិត ព្រមទាំងមានអ្នករបួសនៃការធ្លាក់យន្តហោះ ដែលជាប្រធានបទ នៃលំហាត់សមយុទ្ធឆ្នាំនេះ។
មន្រ្តីអាកាសយាន្តដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា គោលបំណងនៃការធ្វើសមយុទ្ឋនេះ គឺដើម្បីវាយតម្លៃពីសមត្ថភាពប្រតិបត្តិការនៃផែនការគ្រប់គ្រងគ្រោះអាសន្នរបស់អាកាសយាន្តដ្ឋានអំពីការអន្តរាគមន៍ឆ្លើយតបក្នុងពេលវេលាពិតប្រាកដមួយ និងការវាយតម្លៃពីដំណើការសង្រ្គោះទូរទៅ។
ពិធីសមយុទ្ឋនេះ បានធ្វើឡើងក្រោមវត្តមានថ្នាក់ដឹកនាំសំខាន់ៗ និងមានការចូលរួមពីកងកម្លាំង នៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ថា លំហាត់សមយុទ្ឋនេះ បានរៀបចំការសង្រ្គោះដូចជា៖
- ទីបញ្ជាការហោះហើរ ផ្ដល់ព័ត៌មានឲ្យក្រុមសង្គ្រោះ និងពន្លត់អគ្គិភ័យប្រកាសអាសន្ន។ ក្រុមសង្គ្រោះ និងពន្លត់អគ្គិភ័យត្រៀមបម្រុង
- ទីបញ្ជាការហោះហើរចាប់ផ្ដើមប្រកាសអាសន្ន តាមនីតិវិធី
- យន្តហោះបានធ្លាក់នៅផ្លូវម្ខាង ពីអាកាសយានដ្ឋាន
- ទីបញ្ជាការហោះហើរ បានផ្ដល់ព័ត៌មាន ប្រកាសអាសន្នកម្រិត៣ ដល់ក្រុមសង្គ្រោះ និងពន្លត់អគ្គិភ័យ(យន្តហោះធ្លាក់) បន្ទាប់អ្នកពាក់ព័ន្ឋប្រញាប់ទៅកន្លែងកើតហេតុដើម្បីសង្រ្គោះ និងហ៊ុព័ទ្ឋ ដើម្បីស្រាវជ្រាវជាដើម៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍