គំរូមួយនៃការតស៊ូអភិវឌ្ឃន៍ខ្លួនរបស់តារាចម្រៀង Cover Song បច្ចុប្បន្ន
បន្ទាប់ពីអភិវឌ្ឍន៍ខ្លួន ពីតារាចម្រៀងដែលយកបទអ្នកផ្សេងមកច្រៀង ឬ(Cover Song) លោក សរ វីរៈ ត្រូវបានផលិតកម្មមួយជ្រើសរើសដើម្បីផលិតបទចម្រៀងខ្លួនឯង។ បទចម្រៀងចំនួន ៣បទ របស់ សរ វីរៈ នឹងចេញក្នុងពេលឆាប់ៗនេះ សំរាប់ថ្ងៃបុណ្យ “ណូអែល” សុទ្ធសឹងតែជាបទដែលមានចង្វាក់ និងទំនុកបែបយុវវ័យទាំងអស់។
លោក សរ វីរៈ ជាពន្លកតារាចេញពីបេក្ខភាពឈ្នះក្នុងកម្មវិធី “ប្តីខ្ញុំខ្លាំង” របស់ទូរទស្សន៍ MYTV ផងដែរ។ លោកតែងតែខិតខំបង្ហាញពីសមត្ថភាពរបស់លោកតាមរយៈបណ្តាញសង្គមនានាដូចជាប្រព័ន្ធយូធូប Youtube ជាដើម។ ក្នុងពេលបច្ចុប្បន្ននេះលោកកំពុងតែខិតខំរៀបចំនៅបទចម្រៀងថ្មីជាមួយផលិតកម្ម “NS” ហើយក៏កំពុងតែបានទទួលការគាំទ្រជាច្រើនពីទស្សនិកជន ជាពិសេសយុវវ័យនៅតាមខេត្ត។
តោះស្តាប់បទពិរោះរបស់ លោក សរ វីរៈដែលទាំងអស់គ្នា៖
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍