Connect with us

ផលិតផលទាក់ទងនឹងវិស័យសំណង់ចំនួន ៦០០ប្រភេទកំពុងដាក់តាំងបង្ហាញ នៅពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ឆ្នាំ ២០១៨

ភ្នំពេញ ៖ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ឆ្នាំ ២០១៨ ដែលជាព្រឹត្តិការណ៍តំាងបង្ហាញផលិតវិស័យសំណង់ដ៏ធំប្រចាំឆ្នាំ បានទាក់ទាញក្រុមហ៊ុនជាតិ និងអន្តរជាតិប្រមាណ ១៨៦ក្រុមហ៊ុន ចូលរួមដាក់លក់ផលិតផលប្រមាណ ៦០០ប្រភេទ នៅលើស្តង់ចំនួន ៣១០ស្តង់។
ពិព័រណ៍នេះ កំពុងប្រព្រឹត្តទៅ មានរយៈពេល៣ថ្ងៃ ដែលនឹងបិទបញ្ចប់នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលនេះ គឺលើកទី ៥ហើយ ដែលសមាគមនអ្នកសាងសង់កម្ពុជា បានរៀបចំធ្វើនៅកម្ពុជា ។
អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ថា ការរៀបចំពិព័រណ៍នេះឡើង គឺចង់បង្ហាញពីការអភិវឌ្ឍ ការរីកចម្រើន និងសក្តានុពលនៃការវិនិយោគលើវិស័យសំណង់នៅទីផ្សារកម្ពុជាទាំងមូល។


អ្នកឧកញ៉ា ថ្លែងទៀតថា នៅរាជធានីភ្នំពេញបច្ចុប្បន្នមានសំណង់អគារខ្ពស់ៗ ទំនើបៗ ធំស្គឹមស្កៃ បានរីកដុះដាលគួឲ្យមានភាពស្ងប់ស្ងែង ដូចជា អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ ធនាគារ ផ្សារទំនើប សណ្ឋាគារ អគារស្នាក់នៅរួម និងបុរីលំនៅឋាន បានសាងសង់ឡើងជាបន្តបន្ទាប់ ដែលសំណង់ទាំងនេះ មានលក្ខណៈទំនើបៗ ទាន់សម័យ ហើយបានប្រើប្រាស់ បច្ចេកវិទ្យា និងសម្ភារៈ បរិក្ខារ ឧបករណ៍សាងសង់ទាំងអស់សុទ្ធសឹងមានគុណភាពល្អ និង លក្ខណៈបច្ចេកទេសទំនើប និងមានស្តង់ដារត្រឹមត្រូវ។
ក្រុមហ៊ុនជាច្រើនដែលចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ បានបង្ហាញពីក្តីរំពឹងថា ពួកគេនឹងប្រយោជន៍ច្រើន ក្នុងការដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន ដែលនឹងមានការចាប់អារម្មណ៍ច្រើនពីអតិថិជន។
លោក ច័ន្ទ គឹមសៅ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Safety Plus ដែលនាំចូល និងចែកចាយ កាមេរ៉ាសុវត្ថិភាព បានអះអាងថា ការតាំងបង្ហាញក្នុងព្រឹត្តិការណ៍នេះ នឹងមានការចាប់អារម្មណ៍ច្រើនពីអ្នកចូលរួម ពីព្រោះតាមបទពិសោធន៍កន្លងទៅការចូលរួមកម្មពិធីបែបនេះ ក្រុមហ៊ុនទទួលជោគជ័យច្រើន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម