បែលហ្ស៊ីក អាចនឹងផ្លាស់ប្ដូរសមាសភាព១០នាក់ពេលប៉ះអង់គ្លេស
ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីកអាចនឹងផ្លាស់ប្ដូរសមាសភាពដល់ទៅ១០នាក់សម្រាប់ការប្រកួតចុងក្រោយប្រចាំពូល G ជាមួយអង់គ្លេស ដើម្បីរក្សាគុណភាពកីឡាករសម្រាប់វគ្គ១៦ក្រុមចុងក្រោយ។ នេះបើតាមការបង្ហើបឲ្យដឹងពីគ្រូបង្គោលរ៉ូបឺតូ ម៉ាទីនេស (Roberto Martinez)។
ក្រុមលោក ម៉ាទីនេស (Martinez) មានកីឡាករម្នាក់បានកាតលឿងរួចស្រេច ខណៈ អ៊ីដិន ហាសាដ (Eden Hazard) និង Romelu Lukaku ទំនងមានការព្រួយបារម្ភជុំវិញបញ្ហារបួស។ គ្រូបង្គោលជនជាតិអេស្ប៉ាញ ឲ្យដឹងថា កីឡាករពុំទាន់ចូលលេងអាចនឹងមានមុខច្រើនលើទីលានសម្រាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍។
លោក Martinez បញ្ជាក់បែបនេះ ៖ “ប្រសិនបើខ្ញុំនិយាយទៅកាន់កីឡាករទាំងអស់ ខ្ញុំគិតថា អ្នករាល់គ្នាពិតជាសមមានឱកាសលេងនៅ World Cup។ ដូច្នេះ វាពិតជាសំខាន់ខ្លាំងដែលត្រូវបែងចែកឱកាសដល់កីឡាករគ្រប់រូប ថាតើពួកគេអាចធ្វើបានល្អប៉ុនណា។ គ្មាននរណាម្នាក់អាចធានាកៅអីរបស់គេឲ្យជាក់លាក់ទេនាពេលនេះ”។
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍