តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៃប្រទេសកម្ពុជា អាកាសធាតុនឹងចាប់ផ្តើមចុះត្រជាក់
ភ្នំពេញ៖ សីតុណ្ហភាពនៅតំបន់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន នៃប្រទេសកម្ពុជា នឹងចាប់ផ្តើម ធ្លាក់ចុះត្រជាក់បន្តិច ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៨ ។
បើតាមការព្យាករណ៍អាកាសធាតុពីក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ជ្រលងសម្ពាធទាបខ្សោយ កំពុងគ្របដណ្ដប់លើប្រទេសកម្ពុជា ដែលនឹងធ្វើឲ្យចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ បណ្ដាខេត្តជាប់តំបន់ជួរភ្នំដងរែក និង ខ្ពស់រាបឦសាន សីតុណ្ណភាពអប្បបរមា ពី២១-២៣អង្សាសេ និង អតិបរមា ពី២៧-២៩អង្សាសេ ។
បើតាមក្រសួងធនធានទឹក ក៏បានបញ្ជាក់ផងដែរថា សម្រាប់បណ្ដាខេត្តដ៏ទៃទៀត សីតុណ្ណភាពអប្បបរមា ពី២៣-២៥អង្សាសេ និង អតិបរមា ពី២៨-៣០អង្សាសេ ។
គួររំលឹកថា កាលពីពេលថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកពលរដ្ឋ អោយមានការប្រុងប្រយ័ត្នសុខភាព ក្នុងអំឡុងពេលអាកាសធាតុត្រជាក់ ព្រោះថា ក្នុងចំណោម ជំងឺតាមរដូវកាល ដែលជួបញឹកញាប់ ក្នុងអំឡុងពេលអាកាសធាតុត្រជាក់ ចន្លោះ ពីខែវិច្ឆិកាដល់ខែមករា គឺ ជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស ដូចជា គ្រុនផ្តាសាយ រលាកបំពង់កដោយមេរោគស្ត្រិបតូកូក (Streptococcus) និង រលាកក្រពះពោះវៀនដោយវីរុស ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍