Connect with us

អាជ្ញាធរគ្រឿងញៀន ស្នើរអោយសមត្ថកិច្ចរាជធានីភ្នំពេញ បន្តចាត់វិធានការតឹងរឹងលើបញ្ហាគ្រឿងញៀន ជ្រកក្រោមស្លាកសញ្ញាអាជីវកម្មគ្រប់ប្រភេទ

ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើរអោយសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ បន្តចាត់វិធានការការអនុវត្តវិធានការរដ្ឋបាលឲ្យបានតឹងរឹងអនុវត្តច្បាប់កុំឲ្យជនល្មើសឆ្លៀតឱកាសប្រព្រឹត្តបទល្មើស ជ្រកក្រោមស្លាកសញ្ញាអាជីវកម្មគ្រប់ប្រភេទ ។
ការស្នើរនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន៩ខែ រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។


ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ខណ្ឌ១២ សង្កាត់១០៥ ដែលបានតស៊ូបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀនពិសេស ទប់ស្កាត់បទល្មើសគ្រឿងញៀន និង ការជម្រុញអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាបាលនៅតាមមណ្ឌលសុខភាព មន្ទីរបង្អែក មន្ទីរពេទ្យជាតិទាំងអស់ ទូទាំងភូមិសាស្រ្តរាជធានីភ្នំពេញ ។
ទោះជាយ៉ាងណា ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំបន្ថែមទៀត លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសុវត្ថិភាពសហគមន៍ ក្នុងនោះ ត្រូវជម្រុញសកម្មភាពគណកម្មការសម្របសម្រួលការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ នៅគ្រប់សង្កាត់១០៥ ដើម្បីបញ្ជូនអ្នកញៀនទៅទទួលយកការព្យា បាលនៅតាមមណ្ឌលសុខភាព ពេទ្យបង្អែក និងមន្ទីរពេទ្យជាតិ។
ជាងនេះទៅទៀត ត្រូវខិតខំកសាងជនបង្គោល សម្រាប់ការងារផ្សព្វផ្សាយផ្តល់ការយល់ដឹងទៅគ្រប់គោលដៅទាំងអស់ពិសេសគោលដៅក្លឹបកំសាន្តសប្បាយ ផ្ទះសំណាក់ សណ្ឋាគារ បន្ទប់ជួល សិស្សអវត្តមានពីការសិក្សា ជនមិនមានមុខរបរច្បាស់លាស់ អ្នកបើកបរ និងតំបន់មិនទាន់រៀបរយ ជាដើម ។ល។


ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើរអោយ បន្តចាត់វិធានការការអនុវត្តវិធានការរដ្ឋបាលឲ្យបានតឹងរឹងអនុវត្តច្បាប់កុំឲ្យជនល្មើសឆ្លៀតឱកាសប្រព្រឹត្តបទល្មើសជ្រកក្រោមស្លាកសញ្ញាអាជីវកម្មគ្រប់ប្រភេទ ហើយសុំឲ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ “បំពេញការងារតាមតួនាទីភារកិច្ច កុំចាំតែបទបញ្ជា “។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានលើកឡើងថា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាស្មុកស្មាញដែលតម្រូវឲ្យខិតខំរួមគ្នាដោះស្រាយ ប្រកបដោយការទទួលខុសត្រូវ និងស្មោះត្រង់ចំពោះវិជ្ជាជីវ:។
តាមរបាយការណ៍ បានអោយដឹងថា រយៈពេល ៩ខែ ឆ្នាំ២០១៨ សមត្ថកិច្ច បង្រ្កាបករណីគ្រឿងញៀនបាន ៥.៩១៥ ករណី (រួមទាំងករណីប្រើប្រាស់) ក្នុងនោះ ឃាត់ខ្លួន ១១.៨៤៧ នាក់ ក្នុងនោះ ស្រី ៩៨៧ នាក់ ។ ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតគ្រឿងញៀន មួយចំនួនធំ រួមមាន ៖ គ្រឿងញៀនសំយោគ ៥០៣គ.ក្រ ៤៤០ក្រាម, កញ្ឆាក្រៀម ៣៨គ.ក្រ ៩៩០ក្រាម, ដើមកញ្ឆា ១៤៤.០៧៥ ដើម ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម